/ / /

កិច្ចប្រជុំពិភាក្សាសម្រេចលើពង្រាងសេចក្ដីណែនាំស្ដីពីការរៀបចំ និងប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំ២០១៩-២០២០(តាមប្រព័ន្ធអនឡាញ)

ថ្ងៃនេះនៅសាលប្រជុំ Save the Children (SC)នៃមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុងលោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានដឹកនាំលោក លោកស្រី ជាប្រធាន អនុប្រធាន មន្ត្រីការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងចូលរួមប្រជុំតាមប្រព័ន្ធអនឡាញ(Zoom) ពិភាក្សាសម្រេចលើពង្រាងសេចក្ដីណែនាំស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងដោយមានការចូលរួមពីឯកឧត្ដម លោកជំទាវថ្នាក់ដឹកនាំក្រសួង ថ្នាក់ដឹកនាំនាយកដ្ឋានពាក់ព័ន្ធ លោក លោកស្រីប្រធាន ការិយាល័យមធ្យមសិក្សាចំណេះទូទៅ និងប្រឡងនៃមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្តទាំង ២៥។
ក្នុងកិច្ចប្រជុំនោះ បានពិភាក្សាផ្ដោតសំខាន់លើចំណុច៖
១/សម័យប្រឡង និងកាលបរិច្ឆេទប្រកាសលទ្ធផល
២/ការកំណត់មណ្ឌលប្រឡង
៣/សុវត្ថិភាពមណ្ឌលប្រឡង សុខភាពគណៈមេប្រយោគ និងបេក្ខជន
៤/ការរៀបចំបេក្ខជនប្រឡង
៥/វិញ្ញាសា ថេរវេលា និងរបបពិន្ទុ
៦/គោលការណ៍ទាក់ទងវិញ្ញាសា ការកំណត់ពិន្ទុឱ្យជាប់ និងនិទ្ទេស
៧/សន្លឹកកិច្ចការបេក្ខជន
៨/ការរៀបចំ និងការឧត្ថម្ភគណៈមេប្រយោគ
៩/កម្មវិធីការងារប្រឡង
១០/ការធ្វើសវនកម្ម និងការធានាភាពត្រឹមត្រូវ
១១/សំណុំឯកសារគំរូជូនភ្ជាប់
១២/ការផ្ដល់ឯកសារក្រោយពេលប្រកាសលទ្ធផលប្រឡង
ឯ.ឧ.បណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ខ្លាំងឱ្យគ្រប់មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្តត្រូវតែគិតគូរសុខុមាលភាពគណៈមេប្រយោគ និងបេក្ខជនកាត់បន្ថយឱ្យបានជាអតិបរមានៃការចរាចរណ៍បម្លាស់ទីរបស់បេក្ខជន និងគណៈមេប្រយោគដែលជាបញ្ហាប្រឈមខ្លាំងនៃការចម្លងជំងឺកូវីដ-១៩ នេះជាអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី និងត្រូវស្វ័យសម្រេចចិត្តក្នុងការកំណត់មណ្ឌលប្រឡងខេត្តសាមីប្រកបដោយសុវត្ថិភាពព្រមទាំងសហការជាមួយក្រសួងអប់រំ យុវជន និងកីឡាលើកិច្ចការបច្ចេកទេសចាំបាច់មួយចំនួនផងដែរ។ (អត្ថបទ ៖ ហង់ សុវណ្ណ)

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក តុង យ៉ាវ អភិបាលរងស្រុក បានអញ្ជើញចូលរួមសិក្ខាសាលាពិគ្រោះយោបល់អំពីគោលនយោបាយសន្តិសុខកាន់កាប់ដីធ្លី ជលផល ព្រៃឈើ និងបរិស្ថាននៅកម្ពុជា

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក នៅ វុទ្ធី នាយករដ្ឋបាល បានដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យលើរបាយការណ៍លទ្ធផលការងារសម្រេចបានប្រចាំខែឧសភា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកបូទុមសាគរ

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោកស្រី អ៉ិន សុភី អភិបាលរងស្រុក តំណាងលោកអភិបាលស្រុក បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យនិងផ្ដល់យោបល់លើសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលស្រុក ឆ្នាំ២០២៦-២០២៨

  • រដ្ឋបាលស្រុកបូទុមសាគរ/
    27/05/2026

    លោក ក្រូច បូរីសីហា អភិបាល នៃគណ:អភិបាលស្រុកបូទុមសាគរ បានដឹកនាំលោក ហាក់ បូរ៉ា ប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក លោកមេឃុំទាំង៤ នៃស្រុកបូទុមសាគរ អញ្ជើញចូលរួមកិច្ចប្រជុំកំណត់ព្រំប្រទល់រដ្ឋបាលខេត្ដ ក្រុង ស្រុក ឃុំ និងសង្កាត់ ទូទាំងខេត្ដកោះកុង ដែលពុំទាន់មានភាពច្បាស់លាស់

  • ហេង គីមឆន/
    27/05/2026

    លោក​ ទូច​ វុទ្ធី​ ប្រធាន​មន្ទីរ​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ខេត្ត​កោះកុង​ បានទទួល​គណៈប្រតិភូ​អញ្ជើញ​មក​ពីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​ ដឹកនាំដោយលោក​ រ៉ាយ​ ប៊ុនធឿន​ ប្រធាន​នាយកដ្ឋាន​ ដេីម្បី​ចុះ​មកសំណេះសំណាល និងពិភាក្សាការងារមួយចំនួន និងសុំកិច្ចសហការពីមន្ទីរចុះសិក្សា​ និងប្រមូលទិន្នន័យព័ត៌មានអំពីសេវាផ្កាយរណបនៅក្នុងខេត្ត

  • ហេង គីមឆន/
    27/05/2026

    លោក អ៊ុក សុតា នាយករង រដ្ឋបាលសាលាខេត្តកោះកុង បានអញ្ជើញដឹកនាំ កិច្ចប្រជុំ ដើម្បីត្រៀមរៀបចំ សម្រាប់ពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ដែលស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង