មន្ទីរបរិស្ថានខេត្តកោះកុង ៖ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ មន្រ្តីឧទ្យានុរក្សប្រចាំឧទ្យានជាតិជួរភ្នំក្រវាញកណ្តាលនៃមន្ទីរបរិស្ថានខេត្តកោះកុង ធ្វើការចុះល្បាតទប់ស្កាត់បទល្មើសធនធានធម្មជាតិត្រង់ចំណុចភូមិសាស្រ្តចំណោទឬស្សី ស្ថិតនៅភូមិគគីរជ្រុំ ឃុំឬស្សីជ្រុំស្រុកថ្មបាំង តែពុំមានសកម្មភាពអ្វីមិនប្រក្រតីទេ។ កម្លាំងមន្រ្តីឧទ្យានុរក្សមួយក្រុមទៀតបានចុះល្បាតត្រង់ចំណុចភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង បានវាយស្លាកសញ្ញាហាមឃាត់ កាប់រុករានដីព្រៃយកធ្វើកម្មសិទ្ធិ ចំនួន ០៤ស្លាក ព្រមទាំងបានប្រទះឃើញមានឈើអារ និងរណាយន្តធុនធំចំនួន ០១គ្រឿងដែលអញ្ញត្តជនបានទុកចោល។ កម្លាំងយើងបានដកហូតយកវត្ថុតាងទាំងនោះយកមករក្សាទុក និងបន្តស៊ើបរកជនល្មើសដើម្បីបន្តនីតិវិធីច្បាប់៕