/ / /

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្នុងអាណត្តិទី៣ នៅស្រុកស្រែអំបិល ឆ្នាំ២០២០

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តកោះកុង ក្នុងអាណត្តិទី៣ នៅស្រុកស្រែអំបិល ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម កាយ សំរួម ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ដោយមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក លោកស្រីប្រធានមន្ទីរ អង្គភាពនានាជុំវិញខេត្ត និងប្រជាពលរដ្ឋជាង ២០០ នាក់។

ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត បានលើកឡើងថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នាពេលនេះ ជាវេទិកាលើកទី២ នៅក្នុងអាណត្តិទី៣ របស់ ក្រុមប្រឹក្សាខេត្តកោះកុង ដែលរៀបចំឡើងនៅស្រុកស្រែអំបិល នៃខេត្តកោះកុង ក្នុងគោលបំណងផ្តល់ពត៌មាន ជូនដល់ប្រជាពលរដ្ឋទូទៅ ក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលស្រុក និងដើម្បីធានាថា ៖
១.រាល់បញ្ហាអាទិភាព របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវបានពិនិត្យ ធ្វើការដោះស្រាយ និងឆ្លើយតប
២.គ្រប់អ្នកពាក់ព័ន្ធទាំងអស់ក្នុងមូលដ្ឋានត្រូវបានរួមបញ្ចូលក្នុងដំណើរការនៃកិច្ចពិភាក្សាស្វែង រកនូវបញ្ហាដើម្បីធ្វើឱ្យស្របតាមគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។ ទន្ទឹមនឹងនេះក្រុមប្រឹក្សាខេត្ត និងបង្កើតបាននូវវប្បធម៌នៃការពិភាក្សា និងលើកកម្ពស់គណនេយ្យ ភាពតាមបែបប្រជាធិបតេយ្យរបស់ខ្លួនតាមរយៈ៖
• ការផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋនូវសមិទ្ធផល ដែលក្រុមប្រឹក្សាសម្រេចបានកន្លងមក និងបញ្ហាប្រឈមនានា
• ផ្តល់ព័ត៌មានដល់ប្រជាពលរដ្ឋ អំពីគម្រោងអាទិភាព នៃការងារអភិវឌ្ឍរបស់ក្រុមប្រឹក្សាខេត្តសម្រាប់ឆ្នាំខាងមុខ
• ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ដើម្បីពិភាក្សាលើរបាយការណ៍របស់ក្រុមប្រឹក្សាខេត្ត
• ទទួលយកអនុសាសន៍ និងសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីពិភាក្សា និងឆ្លើយតបត្រឡប់ទៅវិញ។

ខ្ញុំសូមជម្រាបជូន គណៈអធិបតី ឯកឧត្តម លោកជំទាវ លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋ ឱ្យបានជ្រាបផងដែរថា ៖ សំណួរ និងសំណូមពរមួយចំនួន អាជ្ញាធរពាក់ព័ន្ធបានធ្វើការបំភ្លឺ និងដោះស្រាយជូនរួចហើយ ប៉ុន្តែនៅមានសំណួរ និងសំណូមពរមួយចំនួនទៀតមិនទាន់បានបំភ្លឺ និងដោះស្រាយជូននៅឡើយ។ ដូច្នេះក្នុងនាមក្រុមប្រឹក្សខេត្តកោះកុង ខ្ញុំសូមធានាថា នឹងយកសំណួរ និងសំណូមពរដែលនៅសេសសល់ទាំងប៉ុន្មាន យកទៅដាក់ជូនគណៈអភិបាលខេត្ត ដើម្បីពិនិត្យដោះស្រាយ ព្រមទាំងផ្តល់នូវព័ត៌មានត្រឡប់ជូនដល់លោក លោកស្រី និងបងប្អូនប្រជាពលរដ្ឋវិញតាមរយៈក្រុមប្រឹក្សា គណៈអភិបាលស្រុក និងក្រុមប្រឹក្សាឃុំ ដោយមានការបញ្ជាក់ពីមូលហេតុច្បាស់លាស់ ជូនជ្រាបជាក្រោយ នៅពេលដែលវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនៅតាមក្រុង ស្រុកទាំង០៧ ត្រូវបានបញ្ចប់ នឹងធានាថា រាល់មតិយោបល់ សំណួរ សំណូមពរទាំងអស់ នឹងយកមកពិនិត្យ និងពិចារណាជាអាទិភាព ក្នុងការដាក់បញ្ចូលទៅក្នុងគម្រោងផែនការអភិវឌ្ឍរបស់ខេត្ត ដើម្បីធានាការផ្តល់សេវាសាធារណៈ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់បងប្អូនឱ្យកាន់តែប្រសើរឡើង៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    28/05/2026

    កម្មវិធី Drift Show ដែលរៀបចំដោយសហព័ន្ធកីឡាយានយន្តកម្ពុជា Koh Kong Calling ជាការចូលរួមអបអរសាទរពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង ក្រៅពីការរៀបចំកម្មវិធីកីឡា សិល្បៈកម្សាន្ត គណៈកម្មការសាងសង់វិមានឈ្នះ ឈ្នះ ក៏មានរៀបចំស្តង់ពិព័រណ៍រយៈពេល ៣ថ្ងៃ នៅថ្ងៃទី២៩-៣០-៣១ ខែឧសភា ឆ្នាំ២០២៦នេះផងដែរ សូមបងប្អូនប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ខេត្តកោះកុង កុំភ្លេចឈាងចូលទស្សនាកម្សាន្តទាំងអស់គ្នា។ថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា នាយកមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ២០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/05/2026

    លោក ទីណា រ៉ាដេត អភិបាលស្ដីទីស្រុកស្រែអំបិល អញ្ជើញដឹកនាំការិយាល័យអង្គភាពជំនាញពាក់ព័ន្ធ និងរដ្ឋបាលឃុំទាំង៦ ចូលរួមប្រជុំជាមួយគណៈប្រតិភូអគ្គនាយកដ្ឋាន នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធ្វើអធិការកិច្ចហិរញ្ញវត្ថុលើការគ្រប់គ្រង ការអនុវត្តចំណូលចំណាយថវិការដ្ឋ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងការិយបច្ឆេទ២០២៥ និងបណ្ដាឆ្នាំពាក់ព័ន្ធ នៅរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តមវេជ្ជបណ្ឌិត លី សូវ៉ាន់ ប្រធាននាយកដ្ឋានជំងឺឆ្លង ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ១ ០០០ ០០០រៀល ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

  • រដ្ឋបាលស្រុកមណ្ឌលសីមា/
    28/05/2026

    លោក ប៉ែន វណ្ណា លោក អៀវ កុសល លោក សេង សាយ សមាជិកក្រុមប្រឹក្សាស្រុកមណ្ឌលសីមា និងលោក គង់ វាសនា ប្រធាន គ.ក.ស.ក ស្រុក បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការទទួល បន្ទុកកិច្ចការនារី និងកុមារ សម្រាប់ខែឧសភា ឆ្នាំ២០២៦ និងកិច្ចប្រជុំសាមញ្ញលើកទី៤៨ ឆ្នាំទី៤ អាណត្តិទី៥ របស់ក្រុមប្រឹក្សាឃុំប៉ាក់ខ្លង

  • ហេង គីមឆន/
    28/05/2026

    រដ្ឋបាលខេត្តកោះកុង សូមគោរពថ្លែងអំណរគុណចំពោះ ឯកឧត្តម ម៉ី សំបូរ រដ្ឋលេខាធិការប្រចាំការ ក្រសួងសុខាភិបាល ដែលបានឧបត្ថម្ភថវិកា ចំនួន ១០០ដុល្លារ ដើម្បីសាងសង់អគារមន្ទីរពេទ្យបង្អែកខេត្តកោះកុង ចំនួន ១ខ្នង ជាមួយ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ