/ / /

រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព (Video Conference)

រដ្ឋបាលខេត្តកោះកុង ចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព (Video Conference)

ខេត្តកោះកុង ៖ លោក អ៊ុក ភ័ក្ត្រា អភិបាលរង នៃគណៈអភិបាលខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តកោះកុង បានចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់បណ្តាញរដ្ឋបាលមូលដ្ឋាន ដើម្បីការអភិវឌ្ឍតំបន់ឆ្នេរប្រកបដោយចីរភាព (PNLG Forum 2020) តាមរយៈវីដេអូអនឡាញ ដែលបានរៀបចំដោយរដ្ឋបាលក្រុសែមិន ខេត្តហ្វូជៀន ប្រទេសចិន និងសហការដោយអង្គការ PEMSEA។

កិច្ចប្រជុំមានការចូលរួមពីបណ្តាប្រទេសអាស៊ីបូព៌ា ដែលជាសមាជិក អ្នកសិក្សាស្រាវជ្រាវ និងអង្គការដៃគូផ្នែកបរិស្ថាន ដើម្បីបង្ហាញ និងចែករំលែកបទពិសោធន៍ជោគជ័យនៃការគ្រប់គ្រងតំបន់ឆ្នេរ និងសមុទ្រ ក្នុងគោលដៅចូលរួមអនុវត្តចក្ខុវិស័យរួមមួយ “សុខុមាលភាពសមុទ្រ និងប្រជាពលរដ្ឋ”។

សូមជម្រាបថា រដ្ឋបាលខេត្តកោះកុង បានចូលជាសមាជិក PNLG នេះ នៅឆ្នាំ២០១៦ និងបានពង្រឹង និងពង្រីកការគ្រប់គ្រងតំបន់ឆ្នេរតាមបែបសមាហរណកម្ម (Integrated Coastal Management) របស់ខ្លួន យ៉ាងល្អប្រសើរ តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រតំបន់ឆ្នេរខេត្តកោះកុង សេចក្តីព្រាងរបាយការណ៍ស្ថានភាពតំបន់ឆ្នេរខេត្តកោះកុង ការបញ្ជ្រាបការយ់ដឹងអំពីគណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជាខេត្តកោះកុង និងការអភិវឌ្ឍសមត្ថភាពមន្ត្រីបច្ចេកទេស និងប្រជាពលរដ្ឋនៅមូលដ្ឋានជាដើម៕

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    27/08/2026

    លោកវរៈសេនីយ៍ឯក គឹម សោភ័ណ្ឌណូរ៉ា ស្នងការរង តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំស្ដាប់របាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ អំពីកិច្ចការងារចុះត្រួតពិនិត្យតាមប៉ុស្តិ៍នគរបាលរដ្ឋបាល នៅតាមស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោកស្រី ស៊ន មល្លិកា សមាជិកក្រុមប្រឹក្សាសង្កាត់ដងទង់ តំណាងលោកចៅសង្កាត់ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្តនៅសាលមហោស្រពខេត្តកោះកុង

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    27/08/2026

    លោក សុខ សេង មេភូមិ៤ តំណាងលោកចៅសង្កាត់ដងទង់ បាននាំយកសំបុត្រមរណភាព និងសារចូលរួមរំលែកទុក្ខដល់គ្រួសារសព នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • មន្ទីរបរិស្ថាន/
    27/08/2026

    លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុងសហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោម និងតំបន់រ៉ាមសារកោះកាពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    27/08/2026

    មន្ត្រីសុខាភិបាលខេត្តកោះកុង ចំនួន ៤រូប បានចូលរួមសិក្ខាសាលាផ្សព្វផ្សាយនូវមគ្គុទេសក៏ព្យាបាលគ្លីនិកផ្នែកវេជ្ជសាស្ត្រទូទៅ សល្យសាស្រ្ត វេជ្ជសាស្ត្រកុមារ សម្ភពនិងរោគស្រ្តី និងទន្តសាស្ត្រ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមសាស្ត្រាចារ្យ យីត ស៊ុនណារ៉ា រដ្ឋលេខាធិការក្រសួងសុខាបាល  ធ្វើនៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    លោក យ៉ាង រិទ្ធីរ៉ា នាយករងរដ្ឋបាលសាលាស្រុកបានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ប្រចាំខែសីហាឆ្នាំ២០២៦ របស់រដ្ឋបាលស្រុកគិរីសាគរ ព្រមទាំងត្រួតពិនិត្យសេចក្ដីព្រាងកំណត់ហេតុប្រជុំសាមញ្ញលេីកទី២៦ ឆ្នាំទី២ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកគិរីសាគរ នឹងកិច្ចការចាំបាច់មួយចំនួន