/ / /

កិច្ចប្រជុំ Video Conference រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន​ ដេីម្បីចុះហត្ថលេខាលើខ្លឹមសារព្រៀងកំណត់ហេតុ ស្ដីពីការអភិវឌ្ឍទំនាក់ទំនងទីក្រុងជាបងប្អូន រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន

លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ Video Conference រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន​ ដេីម្បីចុះហត្ថលេខាលើខ្លឹមសារព្រៀងកំណត់ហេតុ ស្ដីពីការអភិវឌ្ឍទំនាក់ទំនងទីក្រុងជាបងប្អូន រវាងខេត្តកោះកុង នៃព្រះរាជាណាចក្រកម្ពុជា និងក្រុងវៃណាន ខេត្តសានស៊ី នៃសាធារណរដ្ឋប្រជាមានិតចិន និងបានពិភាក្សាទៅលើវិស័យសំខាន់ៗរួមមាន ៖
១. វិស័យទេសចរណ៍ : ភាគីទាំងពីរគាំទ្រគ្នាទៅវិញទៅមក ក្នុងការរៀបចំផ្សព្វផ្សាយជាសាធារណៈ ស្ដីពីវិស័យទេសចរណ៍ នៃខេត្ត-ក្រុងទាំងពីរ ហើយនិងផ្ដល់ភាពងាយស្រួល និងគោលនយោបាយអនុគ្រោះសម្រាប់ពលរដ្ឋក្នុងការធ្វើដំណើទៅវិញទៅមក។
២. វិស័យពាណិជ្ជកម្ម : ផ្ដល់នូវការគាំទ្រពេញលេញទៅលើធនធានផ្សេងៗ និងគុណសម្បត្តិផ្នែកឧស្សាហកម្មនៃ ភាគីទាំងពីរ និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសកសិកម្ម និងពាណិជ្ជកម្មផ្នែកផលិតផល។
៣. វិស័យវប្បធម៍ : ជំរុញផ្សព្វផ្សាយទេសភាពទេសចរណ៍ជាយក្រុងទៅវិញទៅមក និងលក្ខណៈពិសេសផ្នែកឧស្សហកម្ម និងពង្រីកភាពជឿជាក់ ការយោគយល់ និងកិច្ចសហប្រតិបត្តិការរវាងខេត្ត-ក្រុងទាំងពីរ។
៤. វិស័យអប់រំ : ពង្រឹងការផ្លាស់ប្ដូរការសិក្សា កិច្ចសហការបង្រៀនអោយ បានកាន់តែច្រើនតាមដែលអាចធ្វើទៅបាន និងពង្រឹងកម្មវិធីសម្រាប់ការធ្វើទស្សនកិច្ចសិក្សារបស់និស្សិតក្រោមលក្ខខណ្ឌណាមួយសមរម្យ។
៥. វិស័យកសិកម្ម : ស្វែងរកធនធានជាលក្ខណៈពិសេសផ្នែកកសិកម្ម ផ្ដល់គុណសម្បត្តិឱ្យភាគីទាំងពីរ និងពង្រឹងមធ្យោបាយថ្មីនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ដូចជា ធនធានបំពេញបន្ថែមកម្រិតខ្ពស់ និងការច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាកសិកម្ម។ ក្រុងវៃណាន និងខេត្តកោះកុង នឹងជំរុញបង្កើតចំណងមិត្តភាពខេត្ត-ក្រុងយ៉ាងសកម្មជាលក្ខណៈអន្តរជាតិ៕

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកគិរីសាគរ/
    27/08/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ ​បានបើកកិច្ចប្រជុំ​ពេលបើកសំណើដេញថ្លៃ និងវាយតម្លៃសំណើដេញថ្លៃអំពីគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែ​ប្រវែង ៦៤១ម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុង ភូមិយាយសែន

  • ហេង គីមឆន/
    27/08/2026

    លោកស្រី​ អុី​ នារីនេត​ អភិបាល​រង​ នៃគណៈអភិបាលខេត្តកោះកុង​ បានអញ្ជេីញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាអំពីការគ្រប់គ្រងទិន្នន័យសំណង់បណ្ដោះអាសន្ន នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ទូច សុវណ្ណ ជំទប់ទី២ នៃឃុំត្រពាំងរូង បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចក្នុងខេត្តកោះកុង។

  • រដ្ឋបាលស្រុកថ្មបាំង/
    27/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមវេទិកាពិគ្រោះយោលបល់ រវាងរដ្ឋបាលខេត្តជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត នៅសាមហោស្រពខេត្តកោះកុង

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក ហួន ណាក់ ជំទប់ទី២ តំណាងលោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានអញ្ជើញចូលរួមអញ្ជើញចូលរួមក្នុងវេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយអង្គការសង្គមស៊ីវិល ដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត

  • រដ្ឋបាលស្រុកកោះកុង/
    27/08/2026

    លោក លៀង សាម៉ាត មេឃុំត្រពាំងរូង និងជាប្រធានក្រុមកាកបាទក្រហមកម្ពុជាឃុំ បានអញ្ជើញចូលរួមកម្មពិធីប្រកាសកែសម្រួល និងតែងតាំងសមាសភាពគណៈកិត្តិយស គណៈកម្មាធិការអនុសាខា ស្រុកកោះកុង ។