លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ រៀបចំប្រារព្ធទិវាសំអាតពិភពលោកលើកទី៩ ឆ្នាំ២០២៦ នៅសាលមហោស្រពខេត្តកោះកុង ក្រោមប្រធានបទ «៥% នៃការចូលរួមពីសំណាក់ប្រជាពលរដ្ឋនៃប្រទេសនីមួយៗ» ក្រោមអធិបតីភាពលោកជំទាវ ឈី វ៉ា អភិបាលខេត្តកោះកុង និងមានអ្នកចូលរួមសរុប ៣១២នាក់ ក្នុងនោះស្រី ១៣៥នាក់។ បន្ទាប់ពីបញ្ចប់កម្មវិធី អ្នកចូលរួមបានបន្តប្រមូល និងជ្រើសរើសសំរាមតាមទីតាំងដែលបានកំណត់ ដើម្បីលើកកម្ពស់អនាម័យ និងសោភ័ណភាពបរិស្ថានក្នុងក្រុងខេមរភូមិន្ទ។
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦




















