លោក ឡុង ពុទ្ធី ប្រធានមន្ទីរ បានដឹកនាំ លោក លោកស្រីអនុប្រធានមន្ទីរ មន្រ្តីរាជការស៊ីវិល និងមន្រ្តីជាប់កិច្ចសន្យានៃមន្ទីរមុខងារសាធារណៈខេត្ត ដើម្បីចូលរួមក្នុង «កិច្ចប្រជុំតាមដានវឌ្ឍនភាពការងារប្រចាំខែកញ្ញា និងលើកទិសដៅការងារបន្តសម្រាប់ខែតុលា ឆ្នាំ២០២៦» នៅសាលប្រជុំ (ជាន់លើ) នៃមន្ទីរមុខងារសាធារណៈខេត្តកោះកុង។
របៀបវារៈនៃកិច្ចប្រជុំមានដូចជា៖
១.ការគោពវិន័យនៅក្នុងអង្គភាព
២.សេចក្ដីរាយការណ៍ នូវរបាយការណ៍ប្រចាំខែរបស់ការិយាល័យជំនាញទាំង៣
៣.សភាពការប្រទេសជាតិបច្ចុប្បន្ន
៤.ការសំណូមពរ និងផ្សេងៗ
ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦









