លោក ចាប វន មេឃុំស្តីទី បានដឹកនាំកិច្ចប្រជុំសាមញ្ញ លើកទី៥២ អាណត្តិទី៥ ឆ្នាំទី៥ ប្រចាំខែកញ្ញា ឆ្នាំ២០២៦ ដោយមានរបៀបវារៈសំខាន់ៗចំនួន ៦ គឺ ÷
១. ពិនិត្យ និងអនុម័ត្រកំណត់ហេតុប្រជុំរបស់ក្រុមប្រឹក្សាឃុំប្រចាំខែ សីហា ឆ្នាំ២០២៦
២. ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែសីហា ឆ្នាំ ២០២៦
៣. របាយការណ៍របស់ក្រុមប្រឹក្សាឃុំមេភូមិ អនុភូមិ សមាជិកភូមិ ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ក្រុមទ្រទ្រង់សុខភាពភូមិ និងសហគមន៍នេសាទឃុំព្រែកខ្សាច់
៤. លើបញ្ហាប្រឈមការបោះត្រាលើទីតាំងដីដែលប្រជាពលរដ្ឋបានលក់ដូរទៅឲ្យភាគីដែលជាឈ្មួញអ្នកទិញលើទីតាំងដីដែលមិនទាន់កាត់ឆ្វៀល។
៥. ការចុះស្រង់សំណង់អាណាធិតេយ្យដែលមិនមានច្បាប់ និងការចុះធ្វើរដ្ឋបាលតាមខ្នងផ្ទះប្រជាពលរដ្ឋ
៦ . មតិ និងបញ្ហាផ្សេងៗ
ដោយមានការអញ្ជើញចូលរួមពី ក្រុមប្រឹក្សាឃុំចំនួន ៣រូប លើ៥រូប ស្មៀនឃុំ ជំនួយការរដ្ឋបាលឃុំ ក្រៅពីនេះមានការអញ្ជើញចូលរួមពីលោក មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកខ្សាច់ លោកអនុភូមិ យាយសែន លោក អនុភូមិ ព្រែកខ្សាច់ សមាជិកភូមិ លោកគ្រូ អ្នកគ្រូសរុបចំនួន ១១នាក់ ស្រី ០៤នាក់ នៅសាលាឃុំព្រែកខ្សាច់ ។






ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមីអដ្ឋ ពុទ្ធស័ករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែ កញ្ញា ឆ្នាំ២០២៦
