រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

មន្ទីរធម្មការ និងសាសនាខេត្តកោះកុងបានរៀបចំកិច្ចប្រជុំ ស្តីពីការពិនិត្យការងារលើវិស័យធម្មការ និងសាសនាខេត្តកោះកុង


មន្ទីរធម្មការ និងសាសនាខេត្តកោះកុង ដឹកនាំដោយ លោក អ៊ូច ទូច ប្រធានមន្ទីរបានរៀបចំកិច្ចប្រជុំពិនិត្យការងារ លើវិស័យធ្មការ និងសាសនាក្នុងខេត្តកោះកុង ដែលមាននិមន្តចូលរួមពីរព្រះមេគណទាំងពីរគណៈ គណៈអុីម៉ាំខេត្ត និងតំណាងវិហារស្នាក់ការថ្វាយបង្គំនៃគ្រីស្ទាន តំណាងមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដោយបានពិភាក្សាទៅលើចំនុចសំខាន់ៗមួយចំនួនដូចជា៖
១. ការចុះបញ្ជីដីធ្លីវត្តអារាម
២. ការជ្រើសរើសតែងតាំងអាចារ្យគណៈកម្មការវត្ត
៣. ការរៀបចំប្លង់គោលសម្រាប់វត្តអារាម
៤. បន្តជម្រុញកិច្ចការពារហិរសាសនាអោយមានភាពប្រសើរឡើង និងអនុញ្ញាតចំពោះព្រះវិហារស្នាក់ការថ្វាយបង្គំដែលចុះបញ្ជីសាសនារួចហើយប៉ុន្តែហួសសុពលភាពនៅតែអាចគោរពប្រតិបត្តិជំនឿសាសនាបានធម្មតាដោយរក្សាគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល។ ចំពោះស្នាក់ការថ្វាយបង្គំដែលមិនទាន់មានច្បាប់អនុញ្ញាតចុះបញ្ជីសាសនាគឺត្រូវរងចាំរហូតមានសេចក្តីជូនដំណឹងថ្មីពីក្រសួងធម្មការសិន។
កិច្ចប្រជុំនេះការអញ្ជើញចូលរួមផងដែរពីប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមក្រុងស្រុក។ កិច្ចប្រជុំនេះប្រារព្ធនៅមន្ទីរធម្មការ និងសាសនាខេត្តកោះកុង។

អត្ថបទទាក់ទង