លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានអញ្ជើញចូលរួម និងដឹកនាំមន្រ្ដីកម្មវិធីគ្រុនចាញ់ ចូលរួមកិច្ចប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ស្រុក និងពិនិត្យមើលលទ្ធផលការងារប្រចាំឆមាសទី១ កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅពេលរសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦ សាលាស្រុកថ្មបាំង។ ដោយមានការចូលរួមពីក្រុមការងារមន្ទីរសុខាភិបាលខេត្ត ស្រុកប្រតិបត្តិស្មាច់មានជ័យ មណ្ឌលសុខភាព និងមន្ត្រីពាក់ព័ន្ធ ដើម្បីពិនិត្យវឌ្ឍនភាពការងារ ពិភាក្សាអំពីបញ្ហាប្រឈម និងលើកទិសដៅការងារបន្ត សំដៅពង្រឹងប្រសិទ្ធភាពក្នុងការបង្ការ ការតាមដាន និងការលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ស្រុកនៅមូលដ្ឋាន។
ពេលរសៀល ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦
September 28, 2026






