/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយអំពីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក នៃខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយអំពីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក នៃខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ការរៀបចំវេទិកាពិគ្រោះយោបល់នេះ គឺដើម្បីជាប្រយោជន៍ដល់ការរៀបចំ និងកសាងកម្ម វិធីវិនិយោគបីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ក៍ដូចជា ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព មានការចូលរួម មានសង្គតិភាព និងពិសេសគឺពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ នៃអភិបាលកិច្ចល្អគឺៈ ការចូលរួម, នីតិរដ្ឋ, តម្លាភាព, ការព្រមព្រៀង និងឯកភាព, សមធម៌, ប្រសិទ្ធ ភាព និងភាពស័ក្តិសិទ្ធិ, គណនេយ្យភាព, ការឆ្លើយតប, និងចក្ខុវិស័យជាយុទ្ធសាស្ត្រ, ហើយវេទិកានេះជាវប្បធម៌ប្រជាធិបតេយ្យ ក្នុងដំណើរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធី វិនិយោគបីឆ្នាំរំកិលរបស់បណ្តាថ្នាក់រដ្ឋបាល នៃរដ្ឋបាលថ្នាក់ក្រោមជាតិ។
ដូច្នេះវេទិកាពិគ្រោះយោបល់នាពេលនេះ នឹងបង្ហាញអំពីតម្រូវការអភិវឌ្ឍន៍មូលដ្ឋាន ទូទាំងខេត្ត ដើម្បីសម្របសម្រួលបន្សំនូវតម្រូវការអភិវឌ្ឍន៍ទាំងនេះ ជាមួយគម្រោង និងធនធាន របស់ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធ ក្នុងគោលបំណងឆ្លើយ តបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្ត ប្រកបដោយប្រសិទ្ធភាព។ វេទិកានេះ នឹងធ្វើការ ផ្សព្វផ្សាយ ក៏ដូចជាការជូនដំណឹង អំពីដំណើរការរៀបចំសិក្ខាសាលាសមាហរណកម្មកម្មវិធី វិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់រដ្ឋបាលក្រុង ស្រុក និងឃុំ សង្កាត់ នៅតាមបណ្តាក្រុង ស្រុក គិតចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ នេះតទៅ សម្រាប់មន្ទីរ អង្គភាព សាខា ជុំវិញខេត្ត អង្គការសង្គមស៊ីវិល សមាគមនានា និងសប្បុរសជន ក្នុងការត្រៀមលក្ខណៈ ចូលរួមគាំទ្រ និងផ្តល់អនុសាសន៍ដែលមានហេតុផលសមស្រប ចំពោះគម្រោងអាទិភាព របស់រដ្ឋបាល ក្រុង ស្រុក និងឃុំ សង្កាត់។ ថ្ងៃនេះ រដ្ឋបាលខេត្តកោះកុង បានរៀបចំវេទិកាពិគ្រោះយោបល់នេះ ឡើងក្នុងគោលបំណងសំខាន់ៗដូចខាងក្រោម ៖
១.ពិនិត្យ និងកែសម្រួលសេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩
២.ពិគ្រោះ និងផ្តល់យោបល់លើការរៀបចំតារាងនានា ក្នុង PIP ២០២៧-២០២៩
៣.ពង្រីកកិច្ចសហការគ្នារវាងរដ្ឋបាលខេត្ត ជាមួយរដ្ឋបាលក្រុង ស្រុក និងភាគីពាក់ព័ន្ធនានា
៤.ដើម្បីកៀគរធនធាន សម្រាប់គាំទ្រគម្រោងវិនិយោគ ដែលស្នើឡើងដោយរដ្ឋបាលខេត្ត និងរដ្ឋបាលក្រុង ស្រុក
៥.សម្របសម្រួល និងបន្សំគ្នារវាងគម្រោងនៃកម្មវិធីវិនិយោគខេត្ត ជាមួយនិងគម្រោង នៃ កម្មវិធីវិនិយោគ ក្រុង ស្រុក គម្រោងនៃកម្មវិធីវិនិយោគឃុំ សង្កាត់ និងគម្រោងរបស់ បណ្តា អង្គការជាតិ អន្តរជាតិ និងវិស័យឯកជន។

ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ បានរៀបចំកសាងផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ដោយយោងមាត្រា៣៨ និងមាត្រា៣៩ នៃច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុកខណ្ឌ និងអនុក្រឹត្យលេខ២១៩ អនក្រ.បក ចុះថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០០៩ ស្តីពីការកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ផ្អែកតាមច្បាប់ និងអនុក្រឹត្យខាងលើ ក្រុមប្រឹក្សាខេត្ត បានផ្តល់ឱកាស ឱ្យមានការចូលរួមដោយផ្ទាល់ពីមន្ទីរ អង្គភាព និងសាខាជំនាញជុំវិញខេត្ត ទីចាត់ការ អង្គភាព ចំណុះសាលាខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ អង្គការសង្គមស៊ីវិល វិស័យឯកជន ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធនានានៅក្នុងដំណើរការនៃការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគប្រចាំឆ្នាំនេះឡើងតាមគោលការណ៍ណែនាំ ផ្នែកគោលនយោបាយ ដើម្បីតម្រង់ទិសរដ្ឋបាលខេត្ត ក្នុងការអភិវឌ្ឍន៍វិស័យនានានៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ការលើកកម្ពស់គុណភាពសេវាសាធារណៈ សំដៅរួមចំណែកកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាព រស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ។
កម្មវិធីវិនិយោគប្រចាំឆ្នាំរបស់ខេត្ត គឺជាផែនទីចង្អុលទិស ដើម្បីប្រើប្រាស់ជាមូលដ្ឋានដ៏ សំខាន់ក្នុងការធ្វើសេចក្តីសម្រេចអំពីការអភិវឌ្ឍន៍ខេត្ត ក្របខ័ណ្ឌចំណាយរយៈពេលមធ្យម(បី ឆ្នាំ)និងថវិកាប្រចាំឆ្នាំរបស់រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត មានន័យថា រដ្ឋបាលខេត្ត និងអ្នកពាក់ព័ន្ធជុំវិញខេត្ត អាចប្រើប្រាស់កម្មវិធីវិនិយោគនេះជាមូលដ្ឋាន ក្នុងការរៀបចំប្រើប្រាស់ថវិកា ក៏ដូចជាស្នើសូមថវិកាទៅស្ថាប័នជំនាញ ដើម្បីបង្ហាញអំពីទំហំសូចនាករ ការកំណត់ វាស់វែងធនធានថវិកា ក្នុងការវិភាជន៍ថវិកាទៅតាមទំហំសូចនាករនោះ។ ដូច្នេះក្នុងឱកាសដ៏ប្រពៃនេះ នាងខ្ញុំសូមឱ្យសមាជិក សមាជិកា នៃវេទិកាពិគ្រោះយោបល់ សូមរួមគ្នាពិនិត្យ និងផ្តល់យោបល់ធ្វើការកែលម្អ កំណត់នូវបញ្ហាប្រឈមនានា ដែលមានកន្លងមក ក្នុងការអនុវត្ត តួនាទី ក៏ដូចជាបញ្ហាប្រឈមនៅមូលដ្ឋាន ដើម្បីផ្តល់ជាធាតុចូលបន្ថែមទៀត ជូនដល់ក្រុម ការងារកសាងផែនការខេត្ត បានកែសម្រួល និងបំពេញបន្ថែមសម្រាប់ដាក់បញ្ចូលទៅក្នុង សេចក្តីព្រាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត មុននឹងរៀបចំកិច្ចប្រជុំគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស។

សមិទ្ធផល និងវឌ្ឍនភាពនៅលើទឹកដីខេត្តកោះកុងនៃយើង ពិតជាមិនអាចកាត់ផ្ដាច់ពីការចូលរួមចំណែកយ៉ាងសកម្ម ពីសំណាក់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ប្រជាពលរដ្ឋទូទៅ និងគ្រប់ភាគីពាក់ព័ន្ធនានា។ កិច្ចសហការរវាងប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ជាពិសេស វិស័យឯកជន សប្បុរសជន និងអ្នកធុរកិច្ចនានា ពិតជាមានសារៈសំខាន់ណាស់ក្នុងការ អភិវឌ្ឍមូលដ្ឋាន និងសង្គមជាតិរបស់យើងឱ្យកាន់តែរឹងមាំ ដើម្បីបង្កើតការងារ បង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយការធ្វើចំណាកស្រុក ក្នុងស្រុក និងក្រៅ ប្រទេសរបស់ប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដើម្បីរួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនយើង។ ក្នុងន័យនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី អ្នកចូលរួមទាំងអស់ ត្រូវចំណាយពេលវេលាចូលរួមឱ្យបានជាប់លាប់ និងត្រូវចូលរួមពិភាក្សា ផ្តល់យោបល់ ផ្តល់ធាតុចូល ព្រមទាំងឈ្វេងយល់ពីការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ របស់រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ ដើម្បីបង្ហាញ ជូនដល់អ្នកពាក់ព័ន្ធនានា សម្រាប់យកមក ធ្វើជាឧបករណ៍បម្រើឱ្យកម្មវិធីនយោបាយនានា ដូចជាប្រព័ន្ធសុវត្ថិភាពសង្គម ការផ្តល់សេវាសុខ ភាព និងការផ្តល់សេវាសាធារណៈ សំណើសំណូមពរ ព្រមទាំងការរៀបចំផែនការអភិវឌ្ឍន៍ និងកម្មវិធីវិនិយោគ ក្នុងមូលដ្ឋានរបស់ខ្លួនផងដែរ។
នាងខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំ ចំពោះចំណាត់ការប្រកបដោយភាពប្រាកដ និយមរបស់រាជរដ្ឋាភិបាល ជាពិសេសការអនុវត្តយ៉ាងជោគជ័យនូវគោលនយោបាយនានា សំដៅដោះស្រាយនូវការប្រឈមនឹងវិបត្តិសេដ្ឋកិច្ចសកល ការកើននៃតម្លៃទំនិញសម្ភារប្រើប្រាស់ ការដោះស្រាយបញ្ហាសង្គមផ្សេងៗក៏ដូចជាបញ្ហាព្រំដែនផងដែរ។ ទោះបីបញ្ហាប្រឈមទាំងនោះធ្វើឱ្យប៉ះពាល់ខ្លះៗ ដល់ដំណើរការអភិវឌ្ឍន៍ប្រទេស ក៏ដូចជាខេត្តទាំងមូលក៏ដោយ ក៏រាជរដ្ឋាភិបាល នៅតែអនុវត្តគោលនយោបាយគាំពារសង្គមជួយគ្រួសារ ជួបការលំបាក បងប្អូនអតីតយុទ្ធជន និងជនមានពិការភាពដែលមានជីវភាពខ្វះខាត ស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ជា ពិសេសបានប្រកាសដាក់ឱ្យប្រើប្រាស់នូវ កម្មវិធីបណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ដល់ក្រុម គោលដៅយុវជនមកពីគ្រួសារ ដែលមានជីវភាពក្រីក្រ និងងាយរងហានិភ័យផងដែរ។ យើងសង្ឃឹមថាជីវភាពរស់នៅក៏ដូចជាចំណូលរបស់ប្រជាពលរដ្ឋ នឹងមានភាពប្រសើរឡើងជា បន្តបន្ទាប់ តាមរយៈការដាក់ចេញយន្តការបន្ទាន់នានា ក្នុងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៧-២០២៩ របស់ខេត្ត សំដៅធ្វើយ៉ាងណាជួយសម្រាលបន្ទុកជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
ខ្ញុំសូមយកឱកាសនេះ រំលឹកជូនថា ដើម្បីឱ្យការអនុវត្តនូវគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ និងអភិបាលកិច្ចល្អ ដើម្បីកាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋទទួលបាន ជោគជ័យឆាប់រហ័សនោះគឺពិតជាតម្រូវឱ្យមានការចូលរួមសហការយ៉ាងពេញទំហឹង ពីគ្រប់ស្ថាប័នជាតិ និងពីស្ថាប័នអន្តរជាតិ ជាពិសេសការជួយគាំទ្រពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលមានវត្តមាននៅទីនេះ។

នាពេលបន្តិចទៀតនេះ តាមរយៈបទបង្ហាញ ការពន្យល់ណែនាំ របស់ក្រុមការងារកសាង ផែនការខេត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី ត្រូវយកចិត្តទុកដាក់ស្តាប់ការបកស្រាយ ពន្យល់ របស់ក្រុមការងារកសាងផែនការ និងចូលរួមមតិយោបល់ ពិភាក្សាឱ្យបានផុលផុស និងស៊ី ជម្រៅទៅលើខ្លឹមសារវិធីសាស្ត្របច្ចេកទេសព្រោះ ការងារនេះពាក់ព័ន្ធដល់ការអភិវឌ្ឍន៍នៅមូល ដ្ឋានរបស់យើង។ ខ្ញុំយល់ថាតាមរយៈវេទិកាពិគ្រោះយោបល់នាពេលនេះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិតជាយល់ដឹងពីសារៈប្រយោជន៍ និងទទួលបាននូវចំណេះដឹង បទពិសោធន៍ បន្ថែមទៀត ក្នុងដំណើរការការងាររៀបចំ និងកសាងកម្មវិធីវិនិយោគថ្នាក់ក្រោមជាតិ ហើយការជួបជុំ គ្នានេះ ក៏ជាឱកាសដ៏មានសារៈសំខាន់សម្រាប់រដ្ឋបាលខេត្ត រដ្ឋបាលក្រុង ស្រុក មន្ទីរ អង្គភាព សាខាជំនាញ អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា បានសិក្សាឈ្វេងយល់ ចំណេះដឹងបន្ថែមទៀត ពីកិច្ចការងារអភិវឌ្ឍន៍របស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេស អំពី បញ្ហាប្រឈម និងតម្រូវការចាំបាច់បន្ទាន់នានា នៅក្នុងមូលដ្ឋាននាពេលបច្ចុប្បន្ននេះ សំដៅធ្វើ យ៉ាងណារួមគ្នាសម្រេចឱ្យបាននូវចក្ខុវិស័យរួមរបស់រាជរដ្ឋាភិបាល ដែលមានក្នុងផែនការយុទ្ធ សាស្ត្រអភិវឌ្ឍន៍ជាតិ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បី កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដើម្បីសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
ថ្ងៃចន្ទ ២រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • មន្ទីរកិច្ចការនារី/
    28/09/2026

    លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារី ខេត្តកោះកុង និងប្រធានការិយាល័យ ហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ផែនការ និងស្ថិតិ បានចូលរួមក្នុងពិធីបើកវេទិកាពិគ្រោះយោបល់ ស្តីពីការកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលខេត្ត ២០២៧-២០២៩ របស់រដ្ឋបាលខេត្ត និងផ្សព្វផ្សាយអំពីសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល នៅថ្នាក់ក្រុង ស្រុក នៃខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណ:អភិបាលខេត្តកោះកុង នៅសាលមហោស្រពខេត្ត ។

  • ហេង គីមឆន/
    28/09/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញ ក្នុងពិធីកាន់បិណ្ឌទី២ នៅវត្តទេពនិមិត្ត ហៅវត្តថ្មី ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    28/09/2026

    លោក វ/ត្រី យ៉ែម វិចិត្រ នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឬស្សីជ្រុំ បានដឹកនាំកំលាំងប៉ុស្ដិ៍ប្រជុំដាក់ផែនការចុះការពារពិធីបុណ្យភ្ជុំបិណ្ឌ និងកាន់បិណ្ឌ

  • រដ្ឋបាលស្រុកស្រែអំបិល/
    28/09/2026

    លោក ហុង ប្រុស អភិបាលស្តីទី នៃគណៈអភិបាលស្រុកស្រែអំបិល បានចាត់លោក ហង់ សុផាន់ណារ៉ា ប្រធានស្តីទីការិយាល័យអប់រំ យុវជន និងកីឡា និងលោកស្រី និន ចន្នី មន្រ្តីការិយាល័យអប់រំ យុវជន និងកីឡា ទទួលបន្ទុកការងារបុគ្គលិក បានចូលរួមវគ្គសិក្ខាសាលាស្តីពី «ការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុក្រសួងអប់រំ យុវជន និងកីឡា (EDMS) លើមុខងារគ្រប់គ្រងធនធានមនុស្ស (HRM)

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/09/2026

    ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំភ្ញីមាស បានចុះការពារសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពក្នុងពិធីបុណ្យកាន់បិណ្ឌ និងដាក់បិណ្ឌ នៅវត្តគិរីតេជោ (ហៅវត្តកូនកុក)

  • រដ្ឋបាលស្រុកគិរីសាគរ/
    28/09/2026

    រដ្ឋបាលឃុំព្រែកខ្សាច់ អមដំណើរលោក សុខ ចេង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង ​និងក្រុមការងារខេត្ត ​នាំយកទេយ្យទាន​និង​បច្ច័យ​ ​មកប្រគេនដល់ព្រះសង្ឃ​ ​ក្នុងឱកាសបុណ្យកាន់បិណ្ឌ​ ​ក្នុងវត្តគិរីមរកត (​ហៅវត្តព្រែកខ្សាច់​)​ ស្ថិតនៅក្នុង ភូមិព្រែកខ្សាច់