លោក ចាប វន មេឃុំស្តីទី បានចាត់ លោកស្រី ឈឹម ចាន់ឌី សមាជិកក្រុមប្រឹក្សាឃុំ ដឹកនាំ លោកហឿង ប៊ុនហេង ស្មៀនឃុំ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ លោកប្រធានសហគមន៍សាទឃុំព្រែកខ្សាច់ លោកគ្រូ អ្នកគ្រូ ប្រជាពលរដ្ឋ ពុទ្ធបរិស័ទចំណុះជើងវត្ត អមដំណើរលោក សុខ ចេង អភិបាលរងនៃគណៈអភិបាលខេត្តកោះកុង និងក្រុមការងារខេត្ត ដោយមានការអញ្ជើញចូលរួមពីលោក ជួន សំអាត អភិបាលរង នៃគណៈអភិបាលស្រុកគិរីសាគរ លោក លោកស្រីសមាជិកក្រុមប្រឹក្សាស្រុក លោក នាយក នាយករដ្ឋបាលសាលាស្រុក ព្រមទាំងក្រុមការងារស្រុក លោក ចាន់ ណាគ្រី តំណាងក្រុមហ៊ុន អេស អ៊ី ហ្សិត ព្រមទាំងក្រុមការងារ ដើម្បីនាំយកទេយ្យទាន និងបច្ច័យ មកប្រគេនដល់ព្រះសង្ឃ ក្នុងឱកាសបុណ្យកាន់បិណ្ឌ ក្នុងវត្តគិរីមរកត (ហៅវត្តព្រែកខ្សាច់) ស្ថិតនៅក្នុង ភូមិព្រែកខ្សាច់ ឃុំព្រែកខ្សាច់ ស្រុកគីរីសាគរ ខេត្តកោះកុង ។





ថ្ងៃ ៊អាទិត្យ ១រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០
ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៦
