កោះកុង នាថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត បានចូលរួមជាមួយសាខាមូលនិធិជនការខេត្ត និងអាជ្ញាធរសង្កាត់ស្ទឹងវែង នាំយកស្បៀងអាហារ គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកជំទាវ ជា ផល្គុន ជូនដល់ជនមានពិការភាពក្រីក្រចំនួន ០២នាក់ រស់នៅសង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ដោយកញ្ចប់អំណោយនីមួយៗរួមមាន៖ អង្ករ ២៥គីឡូ មីជាតិ ១កេះ ត្រីខ ១យួរ ទឹកត្រី ១យួ ទឹកស៊ីវអ៊ីវ ១យួរ អំបិល ១កញ្ចប់ និងស្ករស ១កញ្ចប់ ។
លោកប្រធានមន្ទីរបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រី និងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ដែលលោកទាំងពីរតែងតែគិតគូ និងយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋដែលជួបទុក្ខលំបាក និងបានអំពាវនាវដល់ជនមានពិការភាពគ្រប់ៗរូបឱ្យទៅទទួលសេវាស្តារលទ្ធភាពពលកម្មកាយសម្បទាដោយមិនបង់ថ្លៃ។


