/ / /

សាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង និងអនុសាខាក្រុងខេមរភូមិន្ទ អាជ្ញាធរមូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០១ខ្នង (ផ្ទះទី០៣ ) ដែលផ្ដួចផ្ដើមដោយ ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខា ជូនគ្រួសារពិការ ខ្វះទីជម្រកឈ្មោះ សាន សុភាព ភេទប្រុស អាយុ៥១ រស់នៅជាមួយប្រពន្ធ ស្ថិតនៅភូមិ៤ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ

សាខាកក្រក ខេត្តកោះកុង៖ នៅរសៀលថ្ងៃសុក្រ ៤កើត ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៩ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងសហការី សហការជាមួយអនុសាខាក្រុងខេមរភូមិន្ទ អាជ្ញាធរ មូលដ្ឋាន បានអញ្ជើញជួបសំណេះសំណាល និងប្រគល់ផ្ទះមនុស្សធម៌ ចំនួន ០១ខ្នង (ផ្ទះទី០៣ ) ដែលផ្ដួចផ្ដើមដោយឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយស សាខា ជូនគ្រួសារពិការ ខ្វះទីជម្រកឈ្មោះ សាន សុភាព ភេទប្រុស អាយុ៥១ រស់នៅជាមួយប្រពន្ធ ស្ថិតនៅភូមិ៤ សង្កាត់ ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ ផ្ទះ០១ខ្នងនេះមានទំហំ ៤ម៉ែត្រx៨ម៉ែត្រ ធ្វើពីដែក ប្រក់ស័ង្កសីភ្លីធំ កម្ពស់៥ម៉ែត្រ។

មានប្រសាសន៍ក្នុងឱកាសនោះ លោកជំទាវប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីឯកឧត្តមប្រធានកិត្តិយសសាខា ពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ដូចដែលលើកឡើងថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” ។ លោកជំទាវប្រធាន ក៏បានធ្វើការលើកទឹកចិត្តដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ និងសូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្នចំពោះភ្លើងផ្សែង ត្រូវចេះថែរក្សាសុខភាព ពិសេសកូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូនទៅមណ្ឌលសុខភាពដែលនៅជិតបំផុត។ លោកជំទាវក៏បានផ្តាំផ្ញើដល់ ដល់សហគមន៍ សមាជិកគ្រួសារទាំងអស់ ត្រូវចេះសម្អាត ថែរក្សាផ្ទះថ្មីនេះ ដើម្បីបានជាជម្រកដ៏កក់ក្តៅតរៀងទៅ។

អំណោយមនុស្សធម៌ដែលសាខាឧបត្ថម្ភបន្ថែម ទទួលបាន៖ -មុង១ -ភួយ១ -សារុង១ -ក្រមា១ -កន្ទេល១ -អង្ករ២៥គីឡូក្រាម -មី១កេស -ត្រីខ១យួរ ទឹកត្រី១យួរ ធុងទឹក១ សម្ភារៈផ្ទះបាយមួយចំនួន និងថវិកាមួយចំនួន ។ដោយឡែក លោកជំទាវប្រធានគណៈកម្មាធិការសាខាបានឧបត្ថម្ភផ្ទាល់មួយចំនួនផងដែរ។

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    16/04/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត កោះកុង និងលោកជំទាវ ព្រមទាំងលោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញចូលរួមសង្ក្រាន្តឆ្នាំថ្មី កំពង់ផែនេសាទ ពិជ័យសេនា ជ្រោយប្រស់ ដើម្បីអបអសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    16/04/2026

    កោះកុង សង្ក្រាន្ត ! ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៦៩ ឈានចូល ព.ស.២៥៧០។

  • ហេង គីមឆន/
    16/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពជូនពរ ឯកឧត្តម យុទ្ធ ភូថង រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    15/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញគោរពជូនពរ ឯកឧត្តម នាយឧត្តមសេនីយ៍ យន្ត មីន រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ

  • ហេង គីមឆន/
    15/04/2026

    លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចូលរួម ក្នុងពិធីសូត្រមន្តលើករាសី នៅគេហដ្ឋានឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ

  • ហេង គីមឆន/
    15/04/2026

    ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត កោះកុង និងលោកជំទាវ បាននាំយកចង្ហាន់ ទេយ្យទានទៅប្រគេនព្រះសង្ឃនៅវត្តជោតញ្ញាណ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ