លោកស្រី ស៊ិន ចរិយា អភិបាលរង នៃគណៈអភិបាលក្រុងខេមរភូមិន្ទ តំណាងលោក ភូថង សេរីវុឌ្ឍី អភិបាល នៃគណៈអភិបាលក្រុងខេមរភូមិន្ទ និងជាប្រធានគណៈកម្មាធិការ អ.ន.ក ក្រុង បានចូលរួមអមដំណើរ លោក ជា សូវី អភិបាលរង នៃគណៈអភិបាលខេត្ត និងជាអនុប្រធាន អ.ន.ក. ខេត្ត បានប្រគល់ថវិកាបេឡាមរណសង្គ្រោះ ជូនគ្រួសារនៃសព ចំនួន២ ក្នុងនោះ ភូមិស្មាច់មានជ័យ សង្កាត់ស្មាច់មានជ័យចំនួន ១គ្រួសារ និងភូមិ៤ សង្កាត់ដងទង់ ចំនួន ១គ្រួសារ ដែលជាសមាជិកអ.ន.ក ក្រុងខេមរភូមិន្ទ នៅវេលាម៉ោង ២:៣០ នាទីរសៀល
ថ្ងៃអង្គារ ១១កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។
ប្រភព ៖ រដ្ឋបាលក្រុងខេមរភូមិន្ទ ខេត្តកោះកុង៕




