ព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ លោក ង៉ែត ឡឹង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាកោះកុង បានដឹកនាំប្រជុំអ្នកសម្របសម្រួល និងគ្រូឧទ្ទេស វគ្គបណ្តុះបណ្តាលកញ្ចប់សម្ភារគណិតវិទ្យាថ្នាក់ដំបូង ទី១ ទី២ ទី៣ មុនថ្ងៃដំណើរការដើម្បីពិនិត្យឡើងវិញវត្តមានអ្នកសម្របសម្រួល គ្រូឧទ្ទេស សម្ភារគាំទ្រដំណើរការវគ្គ បង្ហាញទីតាំងដែលត្រូវរៀបចំ និងចែករំលែកព័ត៌មានដែលមានធ្វើបច្ចុប្បន្នកម្មវិធីសាស្ត្រ មេរៀន នៅសាលប្រជុំរបស់មន្ទីរអប់រំ។












