រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ មន្ទីរធម្មការនិងសាសនាខេត្តកោះកុង សហការជាមួយរដ្ឋបាលខេត្ត សាលាគណទាំងពីរគណៈ និងគ្រប់សាសនាក្នុងខេត្ត បានរៀបចំការយល់ដឹងពីតម្លៃសន្តិភាព ក្នុងឱកាសទិវាសន្តិភាពអន្តរជាតិ ២១ កញ្ញា ២០២៦ លេីកទី២៣ នៅសាលមហោស្រពខេត្តកោះកុង ក្រោមការអញ្ជេីញជាអធិបតីភាព ពី ឯកឧត្តម យួន ទៀន សមាជិកក្រុមប្រឹក្សខេត្ត តំណាងឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ជា សូវី អភិបាលរងខេត្ត តំណាងលោកជំទាវ ឈី វ៉ា អភិបាលនៃគណៈអភិបាលខេត្ត ។
ព្រមទាំងមានការនិមន្ត និងអញ្ជេីញចូលរួមពីព្រះមេគណទាំងពីរគណៈព្រះសហការីគណខេត្ត ព្រះអនុគណ ព្រះចៅអធិការគ្រប់វត្ត ទាំងពីរគណៈ លោក លោកស្រី តំណាងគណៈអ៉ីម៊ាំខេត្ត តំណាងគ្រីស្ទសានា សាសនាមហាយាន និងឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត លោក លោកស្រីអភិបាលរងក្រុងខេមរភូមិន្ទ និងស្រុកមណ្ឌសីមា ព្រមទាំងមេឃុំ ចៅសង្កាត់ លោកអាចារ្យ អាចារិនី តាជី យាយជី និងយុវជនសហភាពសហព័ន្ធកម្ពុជាខេត្តកោះកុង សរុប២២០នាក់។
ក្នុងកម្មវិធីតំណាងសាសនានីមួយៗបានលេីកឡេីងពីគោលការណ៍អប់រំរបស់សាសនាខ្លួនទៅគ្រប់សាសនិកទាំងអស់ក្នុងន័យការរួមរស់ប្រកបដោយសន្តិភាព គ្មានការបៀតបៀន គ្មានការរេីសអេីង គ្មានការអុជអាល ប្រកបដោយមេត្តា ករុណា និងរួមរស់ជាមួយគ្នាប្រកបដោយសុខដុមរមនាក្នុងនាមជាជនរួមជាតិ និងក្នុងនាមនៃមនុស្សជាតិ ។ ការរក្សាបានសុខដុមនីយកម្មសាសនាគឺស្របទាំងនឹងគោលនយោបាយរបស់ជាតិ ក៏ដូចជាក្រសួងធម្មការនិងសាសនាបានដាក់ចេញ។
ក្នុងនោះគ្រប់សាសនាទាំងអស់បានប្តេជ្ញាបន្តគាំទ្រជានិច្ចដល់រាជរដ្ឋភិបាល និងថ្នាក់ដឹក នាំគ្រប់លំដាប់ថ្នាក់ ជាពិសេស សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៍ និងជាប្រតិបត្តិករ រនៃសន្តិភាព និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំពុងស្វែងរកនូវគ្រប់ដំណោះស្រាយក្នុងជម្លោះ កម្ពុជានិងថៃ ដោយនីតិវិធីនិងតាមរយៈការទូតដ៏ឈ្លាសវៃ ។
























































