លោកស្រីឱសថការី ឌិត គឹមមាន ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ បានដឹកនាំមន្រ្ដីក្រោមឱវាទចុះសួរសុខទុក្ខមន្រ្ដីសុខាភិបាលបម្រើការងារនៅមណ្ឌលសុខភាពស្ទឹងវែង នៃការិយាល័យសុខាភិបាលស្រុកប្រតិបត្តិស្មាច់មានជ័យ ដែលកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង។
ក្នុងឱកាសនេះ លោកស្រីប្រធាន និងមន្ត្រីក្រោមឱវាទ បានសាកសួរសុខទុក្ខ ព្រមទាំងផ្តល់កម្លាំងចិត្ត លើកទឹកចិត្ត នឹងជូនពរឱ្យឆាប់ជាសះស្បើយ មានសុខភាពល្អប្រសើរឡើងវិញ។
ថ្ងៃចន្ទ ១០កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦
September 21, 2026






