នៅសាលប្រជុំតូច នៃស្នងការដ្ខាននគរបាលខេត្តកោះកុង មានពិធីបិទ(វគ្គបណ្តុះបណ្តាល ស្តីពីលំហាត់របៀប ការស្លៀកពាក់ឯកសណ្ឋាន និងក្រមសីលធម៍វិជ្ជាជីវៈនគរបាល) ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ គង់ មនោ ស្នងការនគរបាលខេត្តកោះកុង។
ឆ្លៀតក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ស្នងការ មានប្រសាសន៍ កោតសរសើរដល់កងកម្លាំង ដែលបានយកចិត្តទុក្ខដាក់ ក្នុងការបង្ហាត់បង្ហាញរបស់គ្រូបង្គោល និងណែនាំដល់កងកម្លាំង ត្រូវបំពេញភារកិច្ចតាមជំនាញរបស់ខ្លួន ឱ្យមានប្រសិទ្ធភាពខ្ពស់។
ថ្ងៃសុក្រ ៧កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦
























