លោក ឡេង ច័ន្ទសុភា អនុប្រធានមន្ទីរ បានដឹកនាំលោក សេង ប៊ុណ្ណា នាយខណ្ឌរដ្ឋបាលជលផលកោះកុង ចូលរួមពិធីលែងកូនត្រីចូលធម្មជាតិ ចំនួន ៥ប្រភេទ មានកូនត្រីសរុបចំនួន ១២០ ០០០ម៉ឺនកូន ក្រោមអធិបតីភាពឯកឧត្តម ទឹម បូរក្ស អនុរដ្ឋលេខាធិការក្រសួងកសិកកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានចូលរួមលោក ថាយ សុមុន្នី អគ្គនាយរង នៃអគ្គនាយកដ្ឋានជលផល និងអស់លោក លោកស្រីដែលអញ្ជើញមកពីបណ្តាលអង្គភាពពាក់ព័ន្ធ ក៏ដូចជាក្រុមហ៊ុនឆាយណាហ័រទានឡូវវើស្ទឹងឬស្សីជ្រុំ មានអ្នកចូលរួមសរុបចំនួន ៧០នាក់ កម្មវិធីនេះរៀបចំ និងការប្រព្រឹត្ត ទៅដោយក្រុមហ៊ុន ឆាយណាហ័រទានឡូវវើស្ទឹងឬស្សីជ្រុំ ស្រុកមណ្ឌលសីមា ខេត្តកោះកុង។
ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង





