លោក ហ៊ិន ឡា នាយរងខណ្ឌរដ្ឋបាលជលផលកោះកុង បានចូលរួមសម្របសម្រួលកម្មវិធីផ្សព្វផ្សាយចំណេះដឹងអំពីបណ្តាញសង្រ្គោះថនិកសត្វសមុទ្រកម្ពុជា ជូនដល់សហគមន៍នេសាទ សហគមន៍ការពារធម្មជាតិ និងសិស្សានុសិស្ស ក្នុងគោលបំណងឱ្យបានយល់ដឹងកាន់តែទូលំទូលាយអំពីបណ្តាញសង្គ្រោះថនិកសត្វសមុទ្រ ដើម្បីជួយបង្កើននូវការរាយការណ៍ករណីចាប់ដោយចៃដន្យ និងជាប់គាំង (ស្លាប់ និងរស់) ថនិកសត្វសមុទ្រ នៅសហគមន៍នេសាទជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង មានអ្នកចូលរួមសរុបចំនួន ៤៤នាក់ ស្រី ១៥នាក់ ក្នុងនោះសិស្សានុសិស្សចំនួន ២៦នាក់ គាំទ្រដោយអង្គការសាម្គី និងអង្គការជីវិតសត្វនៅក្នុងសមុទ្រកម្ពុជា។
ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង





