លោក ប៉ រ៉ានី នាយរងទទួលបន្ទុករួមផ្នែករដ្ឋបាលជលផលបូទុមសាគរ បានចូលរួមការពង្រឹងសមត្ថភាព និងធ្វើបច្ចុប្បន្នភាពការប្រមូលទិន្នន័យល្បាតដោយឧបករណ៍ Smart Tool ដល់សហគមន៍នេសាទសាលាម្នាង អភិវឌ្ឍន៍ទឹកប៉ោងអូជ្រៅ ព្រះអង្គកែវ និងបាក់អង្រុត នៅស្នាក់ការអង្គការសមាគមអភិរក្សសត្វព្រៃ(ស្រុកស្រែអំបិល) មានអ្នកចូលចំនួនរួម ២២នាក់ ស្រី ០៤នាក់ រៀបចំ និងគាំទ្រដោយអង្គការសមាគមនអភិរក្សសត្វព្រៃ។
ថ្ងៃអង្គារ ៤កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង




