លោក ជា ស៊ីវត្រា ប្រធានមន្ទីរផែនការខេត្តកោះកុង បានអញ្ជើញចូលរួម សិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍លទ្ធផលទិន្នន័យសហគមន៍ ឆ្នាំ២០២៥ រវាងអគ្គលេខាធិការដ្ឋានប្រជាជននិងអភិវឌ្ឍន៍ និងមន្ទីរផែនការរាជធានី ខេត្ត និងមន្ទីរអង្គភាពពាក់ព័ន្ធ ក្រោមអធិបតីភាព ឯកឧត្តម សុខ សុយ៉ុន អនុរដ្ឋលេខាធិការ នៃក្រសួងផែនការ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៥-១៦ ខែកញ្ញាឆ្នាំ២០២៦ នៅសណ្ឋាគារ ភាពសុខុម ខេត្តកំពត។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានសហគមន៍ដល់ដៃគូអភិវឌ្ឍ អង្គការមិនមែនរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធ ដើម្បីធ្វើការសម្រេចចិត្តក្នុងការរៀបចំផែនការសកម្មភាព និងជាយុទ្ធសាស្ត្រសំដៅជំរុញដល់ការអភិវឌ្ឍសហគមន៍។
ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦





