……………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងារឃុំរួមមាន សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ មេភូមិភ្ញីមាស នាយកសាលាពាមកាយ និងសមាជិកភូមិភ្ញីមាស ចុះទៅពិនិត្យទីធ្លាជុំវិញសាលាមត្ដេយ្យ ដោយបានការឧបត្ថម្ភគាំទ្រពីទូតឥណ្ឌាប្រចាំនៅកម្ពុជា សាងសង់បាន៩០%ហើយ និងរៀបចំទីធ្លាឱ្យបានស្អាត មានសោភ័ណ្ឌភាព ជុំវិញសាលា ក្នុងនោះរដ្ឋបាលឃុំបានឧបត្ថម្ភការ៉ូ សម្រាប់ក្រាលបន្ទប់ ៥កេះ បន្ថែមទៀត (ថវិកាសេវាសង្គម) ស្ថិតនៅភូមិភ្ញីមាស ឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង។
……………………………………….
ថ្ងៃពុធ ៥កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦
September 16,2026




