ឯកឧត្ដមសុះ ម៉ាត់លី សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធានសមាគមសម្ពន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅអនុវត្តបន្ត ព្រមទាំងពង្រឹងស្មារតី នៃការចូលរួមក្នុងសកម្មភាពសង្គម និងការងារអភិវឌ្ឍសហគមន៍។
កិច្ចប្រជុំនេះមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់អនុប្រធាន សមាជិក និងសមាជិកា សរុបប្រមាណ ៨០នាក់។ អង្គប្រជុំបានផ្លាស់ប្តូរមតិយោបល់ និងកំណត់ផែនការសកម្មភាពយ៉ាងសកម្ម ដើម្បីរួមចំណែកបម្រើសហគមន៍ឱ្យកាន់តែមានប្រសិទ្ធភាព និងរីកចម្រើនប្រកបដោយចីរភាព។
ថ្ងៃអាទិត្យ ២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦

























