លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអញ្ជើញចុះពិនិត្យការងារបម្រើសេវាតាមផ្នែក សំណេះសំណាល និងសួរពីចំណាប់អារម្មណ៍របស់អ្នកជំងឺ និងក្រុមគ្រួសារ អំពីការបម្រើសេវានៅក្នុងមន្ទីរពេទ្យ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង និងថ្នាក់ដឹកនាំមន្ទីរពេទ្យ បានអញ្ជើញចុះពិនិត្យការងារបម្រើសេវាតាមផ្នែក សំណេះសំណាល និងសួរពីចំណាប់អារម្មណ៍របស់អ្នកជំងឺ និងក្រុមគ្រួសារ អំពីការបម្រើសេវានៅក្នុងមន្ទីរពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន អនាម័យ និងណែនាំឱ្យអ្នកជំងឺ ឬក្រុមគ្រួសារចូលរួមបញ្ចេញមតិតាមរយៈប្រអប់សំបុត្រ និងចូលរួមវាយតម្លៃការពេញចិត្តសេវាកម្មរបស់មន្ទីរពេទ្យតាមរយៈការស្គេន QR code ដែលមានដាក់នៅតាមផ្នែកមួយៗ។ ក្នុងឱកាសនោះលោកប្រធានមន្ទីរពេទ្យ បានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនមួយចំនួនជូនដល់អ្នកជំងឺមួយចំនួនដែលមានជីវភាពខ្វះខាត ប្រកបដោយក្ដីករុណា។

























