លោក តុង យ៉ាវ អភិបាលរងស្រុក បានដឹកនាំប្រធានការិយាល័យពាក់ព័ន្ធ ចូលរួមសិក្ខាសាលាតម្រង់ទិសការអនុវត្តគម្រោង ការកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុនៅក្នុងវិស័យអប់រំ សម្រាប់កុមារ និងសហគមន៍ (BRACE) ក្រោមអធិបតីភាពឯកឧត្តម ទេព ភិយ្យោរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន នៃក្រសួងអប់រំយុវជន និងកីឡា កម្មវិធីនៅមន្ទីរអប់រំយុវជន និងកីឡាខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង ៨:០០នាទីព្រឹក







