នាថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី មៀច ប៉ីញ សមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញចូលរួមវគ្គបណ្ដុះបណ្តាលដល់រដ្ឋបាលឃុំសង្កាត់ ស្ដីពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាល ជូនដល់គ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ និងអ្នកប្រកបរបររត់ម៉ូតូកង់បី ដែលរងកម្មវិបាកពីសម្ពាធថ្លៃប្រេង និងឧស្ម័នឥន្ទនៈ នៅខេត្តកោះកុង ស្ថិតក្រោមគណៈធិបតីលោកស្រី អុី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក លូង សុខខេង ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្ម នៃមូលនិធិជាតិជំនួយសង្គម នៅសាលមហោស្រពខេត្តកោះកុង។
ថ្ងៃអង្គារ ១១រោច ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២៦
September,8,2026





