/ / /

លោក អិក កួន ប្រធានក្រុមកាកបាទក្រហមឃុំថ្មស ដឹកនាំក្រុមការងារ អាជ្ញាធរភូមិថ្មស បានចុះធ្វើការប្រគល់ផ្ទះកាកបាទក្រហម រួមនិងគ្រឿងបរិភោគ ឧបភោគ ដែលជាអំណោយរបស់សាខាកាកបាទក្រហមខេត្តកោះកុង និងក្រុមកាកបាទក្រហមឃុំថ្មស ជូនលោកស្រី ប្រាំង ទឹម អាយុ៥៤ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូននិងចៅក្នុងបន្ទុកបីនាក់ មានជីវភាពខ្វះខាត ដែល

មានទីលំនៅភូមិថ្មស ឃុំថ្មស

15/11/2020 (8:00 am)

———————-

លោក អិក កួន ប្រធានក្រុមកាកបាទក្រហមឃុំថ្មស ដឹកនាំក្រុមការងារ អាជ្ញាធរភូមិថ្មស បានចុះធ្វើការប្រគល់ផ្ទះកាកបាទក្រហម រួមនិងគ្រឿងបរិភោគ ឧបភោគ ដែលជាអំណោយរបស់សាខាកាកបាទក្រហមខេត្តកោះកុង និងក្រុមកាកបាទក្រហមឃុំថ្មស ជូនលោកស្រី ប្រាំង ទឹម អាយុ៥៤ឆ្នាំ ជាស្រ្តីមេម៉ាយ មានកូននិងចៅក្នុងបន្ទុកបីនាក់ មានជីវភាពខ្វះខាត ដែលមានទីលំនៅភូមិថ្មស ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង។ បន្ទាប់ពីការប្រគល់កាកបាទក្រហមផ្ទះរួច ក្រុមកាក បាទក្រហមឃុំ បានបន្តចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួនពីរគ្រួសារទៀត និងបានផ្តល់អង្ករជូនលោកស្រី សៅ ទ្ប អាយុ ៥៣ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅតែម្នាក់ឯង និងចំណែកលោកយាយ គឹម សុខជឹង អាយុ ៧៥ឆ្នាំ ដែលដំបូលផ្ទះរបស់គាត់មានភាពធ្លុះធ្លាយចាស់ទ្រុឌទ្រុម ក្រុមកាកបាទក្រហមឃុំបានត្រៀមផ្តល់ស័ង្កសី ២៥សន្លឹក ជូនគាត់។

នាឱកាសនោះក្រុមកាកបាទក្រហម បានពាំនាំនូវ ប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីលោក ហាក់ ឡេង ប្រធានគណៈកម្មាធិការ អនុសាខា លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយក ចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប ដែលកំពុងជួបការ លំបាក ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។

ក្រុមការងារក៏បានបន្តថា សូមប្រជាពលរដ្ឋទាំងអស់កុំអស់សង្ឃឹម ត្រូវបន្តការថែទាំសុខភាព ហូបស្អាត ផឹកស្អាត  រស់នៅស្អាត និងត្រូវអនុវត្តនអនាម័យលាងដៃអោយបានញឹកញាប់ វិធានការពារខ្លួនពីជំងឺកូវីដ១៩ តាមការណែនាំរបស់ក្រសួងសុខាភិបាល និងត្រូវប្រុងប្រយ័ត្នចំពោះជំងឺគ្រុនឈាម គ្រុនឈីក ជំងឺផ្តាសសាយធំ និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា  ។

ប្រភព:រដ្ឋបាលស្រុកបូទុមសាគរ

————————

ថ្ងៃអាទិត្យ ១៥ រោច ខែកត្តិក ឆ្នាំជូត

ទោស័ក ពុទ្ធសករាជ ២៥៦៤

ត្រូវនឹងថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២០

ថ្ងៃនេះ ជាថ្ងៃសីល

November 15, 2020

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    21/03/2026

    លោក ហេង គីមឆន នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានដឹកនាំក្រុមបច្ចេកទេសខេត្ត ចុះពិនិត្យវឌ្ឍនភាពគម្រោងប្រើប្រាស់មូលនិធិឃុំប្រឡាយ ឃុំជំនាប់ ឃុំថ្មដូនពៅ

  • ហេង គីមឆន/
    21/03/2026

    សេចក្តីប្រកាស ព័ត៌មានរបស់រដ្ឋបាលខេត្តកោះកុង

  • ហេង គីមឆន/
    21/03/2026

    លោក ទៀ សុរៈឆ័យ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការសាងសង់សួនច្បារមុខសាលាខេត្តកោះកុង និងសួនច្បារមុខសាលាបឋមសិក្សាទីរួមខេត្ត

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • មន្ទីរពាណិជ្ជកម្ម/
    21/03/2026

    មន្ទីរពាណិជ្ជកម្មខេត្តកោះកុង បានចូលរួមគាំទ្រ និងអនុវត្ត “យុទ្ធនាការផលិតផលជាតិ #MadeInCambodia” នៅក្នុងក្រុងខេមរភូមិន្ទ

  • ហេង គីមឆន/
    21/03/2026

    ក្នុងនាមរដ្ឋបាលខេត្តកោះកុង នាងខ្ញុំសូមអបអរសាទរ និងសូមជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនមូស្លីមកម្ពុជាទាំងអស់ ដែលបានបញ្ចប់នូវពិធីអំណត់បួសខែរ៉ម៉ាឌន ដែលជាសសរស្តម្ភទី៤ នៃសាសនាឥស្លាម ប្រកបដោយជោគជ័យ ហើយនឹងរីករាយស្វាគមន៍ថ្ងៃបុណ្យរ៉យ៉ាអៃឌុលហ្វីតទ្រី នៅថ្ងៃសៅរ៍ ទី១ ខែស្ហាវ៉ាល់ ឆ្នាំ ១៤៤៧ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃទី ៣កើត ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦