លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យឯកសារ ជាមួយមេឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង ដើម្បីពិភាក្សាពាក់ព័ន្ធនឹងការចាត់ចែងដីទំហំ ៩,៣០៦ ហិកតា ជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគក្រុមហ៊ុនយូញៀនពេលកន្លងមក។
លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រជុំត្រួតពិនិត្យផ្ទៀងផ្ទាត់ឯកសារជារដ្ឋបាលឃុំថ្មស ពាក់ព័ន្ធនឹងការចាត់ចែងដីទំហំ ៩,៣០៦ ហិកតា ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគម្រោងវិនិយោគក្រុមហ៊ុនយូញៀនពេលកន្លងមក។ កិច្ចប្រជុំនេះរៀបចំនៅសាលាខេត្តកោះកុង ដោយមានសមាសភាព ចូលរួមប្រជុំរួមពីលោកមេឃុំថ្មស ស្មៀនឃុំ និងមេភូមិចម្លងគោ។