សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹលថ្ងៃ ទី២៧ ខែសីហា ឆ្នាំ២០២៦ នៅសាលាស្រុកកោះកុង បានរៀបចំពិធីប្រកាសកែសម្រួល និងតែងតាំង ប្រធាន អនុប្រធានគណៈកិត្តិយស ប្រធាន អនុប្រធាន សមាជិក សមាជិកាគណៈកម្មាធិការ នៃអនុសាខាកាកបាទ ក្រហមកម្ពុជា ស្រុកកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង និងមានការនិមន្តចូលរួមពីប្រធាន អនុប្រធានកិត្តិយស លោក សុវណ្ណ ប៊ុនធឿន ប្រធានគណៈកម្មាធិការអនុសាខា និងលោក លោកស្រីសមាជិក សមាជិកាគណៈកម្មាធិការអនុសាខា ស្រុក អ្នកស្ម័គ្រចិត្ត ឯកឧត្តម លោកជំទាវ លោក លោកស្រី អាជីវករ បណ្តាក្រុមហ៊ុន កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រមទាំងសប្បុរសជនជាច្រើននាក់ ក្នុងមូលដ្ឋានស្រុកកោះកុង ខេត្តកោះកុង បានចូលរួមយ៉ាងច្រើនកុះករ។
កម្មវិធីនោះផងដែរ លោកជំទាវ ឈី វ៉ា ប្រធានគណៈកម្មាធិការសាខាបានផ្តល់អំណោយមនុស្សធម៌ដល់គ្រួសារចាស់ជរា និងគ្រួសារងាយរងគ្រោះសរុប៣០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករ ២៥គក្រ មី១កេះ ប្រេងឆា១ដប ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ទឹកសុទ្ធ១កេះ ព្រមទាំងថវិកា៦ម៉ឺនរៀលដូចៗគ្នា ។
ចុងបញ្ចប់នៃកម្មវិធីដែរអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកកោះកុង បានទទួលចំណូលពីសប្បុរសជនជាបឋមចំនួនជាប្រាក់រៀល ចំនួន២២,២៨៥,០០០រៀល និងប្រាក់ដុល្លារចំនួន ១៥៣៥ ដុល្លារផងដែរ ៕






















































