លោក គង់ ចន្ទថុល្ល ប្រធានមន្ទីរធម្មការនិងសាសនាខេត្តកោះកុងបានចូលរួមក្នុង «វេទិកាពិគ្រោះយោបល់រវាងរដ្ឋបាលខេត្ត ជាមួយ អង្គការសង្គមស៊ីវិលដែលធ្វើសកម្មភាពក្នុងដែនសមត្ថកិច្ចខេត្ត» ក្រោមអធិបតីភាព លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត ។
ដោយមានការអញ្ជើញចូលរួមពី លោក.លោកស្រី ប្រធានមន្ទីរ សាខា អង្គភាព កងកម្លាំងទាំងបីប្រភេទ លោក-លោកស្រីអភិបាលរងក្រុង ស្រុក លោក-លោកស្រីក្រុមប្រឹក្សាសង្កាត់ ឃុំ សង្គមអង្គការ ស៊ីវិល ដែលបានប្រតិបត្តិការក្នុងខេត្តកោះកុង ស្ថិតនៅសាលមហោស្រពខេត្តកោះកុង។
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦











