រដ្ឋបាលឃុំព្រែកខ្សាច់
តាមការចាត់តាំងពីលោក រៀម រុំ មេឃុំព្រែកខ្សាច់ លោក ចាប វន ជំប់ទី១ឃុំ បានបើកកិច្ចប្រជុំ ដើម្បីបើកសំណើរដេញថ្លៃ និងវាយតម្លៃសំណើរដេញថ្លៃពីគម្រោងសាងសង់ផ្លូវបេតុងអាមេ១ខ្សែប្រវែង ៦៤១ ម៉ែត្រ ទទឹង ៥ ម៉ែត្រ កម្រាស់ ០.១៥ម៉ែត្រ ស្ថិតនៅក្នុងភូមិយាយសែនស្ថិតនៅក្នុងភូមិយាយសែនឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង។ ដោយមានការ អញ្ជើញចូលរួមពី លោក លី ប៊ុនថន អនុប្រធានការិយាល័យក្រសួងរ៉ែ និងថាមពល លោក ធុច នាង អនុប្រធានមន្ទីរ៉ែ និងថាមពល ព្រមទាំងម្ចាស់ក្រុមហ៊ុនដេញថ្លៃចំនួន ៣ ក្រុមហ៊ុន និងមានការចូលរួមពីក្រុមប្រឹក្សាឃុំ ស្មៀនឃុំ នាយប៉ុស្ដិ៍នគរបាលស្ដីទី ព្រែកខ្សាច់ ក្រុមការងារឃុំ លោកមេភូមិយាយ សែន សរុបចំនួន ១២រូប ស្រី ០២ រូប នៅសាលាឃុំព្រែកខ្សាច់ ។
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែស្រាពណ៌ ឆ្នាំមមី អដ្ឋស័ក ព.۔ស۔២៥៧០ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦






