លោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយក្រុមហ៊ុន ខ្លាយមេត ផ្លាស រៀបចំកិច្ចប្រជុំផ្សព្វផ្សាយអំពី ក្រមបរិស្ថាន និងធនធានធម្មជាតិ ដោយផ្តោតលើការលើកកម្ពស់ចំណេះដឹងអំពីការអភិរក្ស និងការការពារទីជម្រកសុវត្ថិភាពសម្រាប់ប្រភេទសត្វស្លាបទេសន្តរប្រវេសន៍សំខាន់ៗ ក្រោមគម្រោងរេដបូកព្រៃកោងកាង នៅក្នុងដែនជម្រកសត្វព្រៃពាមក្រសោប និងតំបន់រ៉ាមសារកោះកាពិ។ កិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ១៥៥នាក់ (ស្រី ៩៨នាក់)។
ថ្ងៃពុធ ១៣កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦











