/ / /

លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ជាមួយអង្គការដៃគូ ប្រចាំខែសីហា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល និងតាមនិងប្រព័ន្ធនិម្មិត (zoom)។

កិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ជាមួយអង្គការដៃគូ ប្រចាំខែសីហា ឆ្នាំ២០២៦ 

លោកវេជ្ជបណ្ឌិត ង៉ែត ចំរើន ប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ បានអញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងក្រុមការងារបច្ចេកទេសសុខាភិបាលខេត្តកោះកុង ជាមួយអង្គការដៃគូ ប្រចាំខែសីហា ឆ្នាំ២០២៦ ធ្វើនៅសាលប្រជុំមន្ទីរសុខាភិបាល និងតាមនិងប្រព័ន្ធនិម្មិត (zoom)។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗ ដូចខាងក្រោម៖

❇️​ពិនិត្យ និង វាយតម្លៃ លទ្ធផលការងារ៖ តាមដានសមិទ្ធផល ការងារសុខាភិបាល ដែលបានអនុវត្តកន្លងមក ក្នុងខែកក្កដា វាយតម្លៃចំណុចខ្លាំង និងចំណុចខ្វះខាត។

❇️​ពង្រឹងកិច្ចសហប្រតិបត្តិការ៖ បង្កើនកិច្ចសហការ យ៉ាងជិតស្និទ្ធ រវាងមន្ទីរសុខាភិបាលខេត្ត និងអង្គការដៃគូអភិវឌ្ឍន៍ (NGOs/Partners) ដើម្បីប្រើប្រាស់ធនធានឲ្យមានប្រសិទ្ធភាពខ្ពស់។

❇️​ដោះស្រាយបញ្ហាប្រឈម៖ លើកយកបញ្ហាបច្ចេកទេស និង ឧបសគ្គនានា មកពិភាក្សារកដំណោះស្រាយរួមគ្នាភ្លាមៗ ដើមី្ប កែលម្អគុណភាពសេវាសុខាភិបាល ជូនប្រជាពលរដ្ឋ។

❇️​រៀបចំផែនការសកម្មភាពបន្ត៖ កំណត់ទិសដៅ ការងារ អាទិភាព និងរៀបចំផែនការសកម្មភាព សម្រាប់ខែបន្ទាប់ ឲ្យ ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល។

❇️​ចែករំលែកទិន្នន័យ និងបទពិសោធន៍៖ បង្កើនការ 

ផ្លាស់ប្តូរព័ត៌មាន បច្ចេកទេសថ្មីៗ ទិន្នន័យសុខាភិបាល និងបទពិសោធន៍ល្អៗ រវាង ភាគីពាក់ព័ន្ធទាំងអស់ក្នុងខេត្ត។

រសៀលថ្ងៃចន្ទ ១១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦

August 24, 2026

អត្ថបទផ្សេងទៀត

  • រដ្ឋបាលក្រុងខេមរភូមិន្ទ/
    25/08/2026

    លោក លឹម ឌី ចៅសង្កាត់ដងទង់ បានផ្ដល់អំណោយជូនគ្រួសារក្រីក្រ ចំនួន ០២គ្រួសារ ដែលមានទីលំនៅ ភូមិ២ និងភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    លោកស្រី សុខ វណ្ណដេត ប្រធានក្រុមប្រឹក្សាស្រុក លោក ចេង មុនីរិទ្ធ អភិបាល នៃគណៈអភិបាលស្រុកគិរីសាគរ បានអញ្ជើញចូលរួមក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងពិធីដុតបំផ្លាញវត្ថុតាងគ្រឿងញៀននៅខេត្តកោះកុង

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    លោកស្រី ផល សុជាតិ សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ និងជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់ស្រ្ដី និងកុមារ(គ.ក.ស.ក) បានចូលរួមកិច្ចប្រជុំគណៈកម្មាធិការទទួលបន្ទុកកិច្ចការ នារី និងកុមារ (គ.ក.ន.ក) ឃុំកោះស្ដេច លេីកទី៤៩

  • រដ្ឋបាលស្រុកគិរីសាគរ/
    25/08/2026

    លោក ឆេង សំណាង សមាជិកក្រុមប្រឹក្សាស្រុកគិរីសាគរ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញប្រចាំខែសីហា លើកទី៥១ អាណត្តិទី៥ ឆ្នាំទី៥ របស់ក្រុមប្រឹក្សាឃុំភ្ញីមាស

  • រដ្ឋបាលស្រុកបូទុមសាគរ/
    25/08/2026

    លោកស្រី អ៊ិន សោភ័ណ្ឌ សមាជិកក្រុមប្រឹក្សាស្រុក ជាប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ និងប្រធានអង្គប្រជុំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២២បស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រីនិងកុមារស្រុកបូទុមសាគរ

  • មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា/
    25/08/2026

    លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានដឹកនាំ ភ្នាក់ងារសង្គមកិច្ច ចំនួន ០២រូប ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការសមាហរណកម្មអនីតិជនទំនាស់ នឹងច្បាប់