ក្រោមការចង្អុលបង្ហាញ និងយកចិត្តទុកដាក់ខ្ពស់ពី លោក សុវណ្ណ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកកោះកុង, លោក អ៊ូ ឆេនឆៃវិសាន្ដ ប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំតាតៃក្រោម បានចាត់លោក ម៉ែន ឈា សមាជិកក្រុមប្រឹក្សាឃុំ ដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ និងជំនួយការឃុំ ចុះអន្តរាគមន៍កាប់ និងយកដើមឈើដែលបានដួលរលំតាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។ ដោយសារស្ថានភាពអាកាសធាតុមានភ្លៀងធ្លាក់ លាយលំខ្យល់ បណ្តាលឱ្យមានដើមឈើដួលរលំមកលើទ្រូងផ្លូវ។ក្រុមការងារ បានធ្វើការកាប់ និងជម្រះចេញពីលើផ្លូវថ្នល់ទាំងស្រុង ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងបង្ការគ្រោះថ្នាក់ចរាចរណ៍ផ្សេងៗ។
តាតៃក្រោម ថ្ងៃព្រហស្បតិ៍ ៧កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។



