ថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦

នៅថ្ងៃពុធ ៦កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ មន្ទីរពេទ្យបង្អែកខេត្តកោះកុង សហការជាមួយក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង រៀបចំវគ្គបណ្ដុះបណ្ដាលស្តីពី ការធ្វើរោគវិនិច្ឆ័យ និងការគ្រប់គ្រង ថែទាំ ព្យាបាលជំងឺគ្រុនឈាមដល់មន្ត្រីសុខាភិបាលខេត្តកោះកុង រួមមានមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក មណ្ឌលសុខភាព និងសេវាឯកជន ក្រោមអធិបតីភាពភាពឯកឧត្ដម លី ឈួង រដ្ឋលេខាធិការក្រួសួងសុខាភិបាល អមដំណើរដោយឯកឧត្ដម ស្រូយ អាដុល្លារ អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោកស្រីវេជ្ជបណ្ឌិត ឡាយ ហ៊ុយលាង អនុប្រធានការិយាល័យបង្ការ និងគ្រប់គ្រងជំងឺ តំណាងឯកឧត្ដមប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង និងមានការអញ្ជើញចូលរួមពីសំណាក់លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្តកោះកុង ថ្នាក់ដឺកនាំមន្ទីរពេទ្យ គ្រូពេទ្យ គិលានុបដ្ឋាក និងឆ្មបមួយចំនួនទៀត។ វគ្គបណ្ដាលនេះរៀបចំឡើងនៅបន្ទប់ប្រជុំនៃមន្ទីរពេទ្យបង្អែកខេត្តកោះកុង ដែលមានសិក្ខាកាមចូលរួមផ្ទាល់ និងតាមរយៈប្រព័ន្ធនិម្មិតZoom ដោយមានការធ្វើបទបង្ហាញជាទ្រឹស្ដី និងមានការចុះអនុវត្តផ្ទាល់លើការថែទាំ ព្យាបាលទៅលើអ្នកជំងឺនៅតាមផ្នែកមួយចំនួនក្នុងមន្ទីរពេទ្យផងដែរ។





































