លោក ហូង ចំរើន ប្រធានការិយាល័យនីតិកម្មកសិកម្ម និងលោក ញឹម សារុន ប្រធានការិយាល័យកៅស៊ូ បានសហការណជាមួយអង្គការ Save the children បានចូលរួមជាគណៈកម្មការ ជ្រើសរើសកសិករគម្រូអនុវត្តបច្ចេកទេសកសិកម្មវៃឆ្លាតក្នុងគម្រោង Growth ។ ក្រុមការងារបានចុះជួបសម្ភាសន៍កសិករ ចំនួន ០៤គ្រួសារ នៅឃុំភ្ញីមាស ឃុំកោះស្តេច ស្រុកគិរីសាគរ និងឃុំថ្មស ឃុំកណ្តោល ស្រុកបូទុមសាគរ ខេត្តកោះកុង។
ថ្ងៃសុក្រ ១កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦
ប្រភព ៖ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង




