លោក អ៊ូ ឆេនឆៃវិសាន្ដ មេឃុំ បានដឹកនាំអាជ្ញាធរភូមិឃុំ ចូលរួមសហការជាមួយ លោក ហែម ប៊ុនសំបូរ អភិបាលរងស្រុក ចុះត្រួតពិនិត្យទីតាំង ប្រជាពលរដ្ឋ ស្នើសូម ជួសជុលរោងលក់ដូរនៅលើដីរដ្ឋបាលឃុំ ដែលពិនិត្យឃើញមានសាងសង់ដោយប្រើដែក និងមានទំហំធំជាងមុន ក្រុមការងារសម្រេចឱ្យប្រជាពលរដ្ឋខាងលើរុះរើដែកចេញ ដោយយកឈើមកជួសជុលនិងរក្សាសភាពដើមវិញ ស្ថិតនៅចំណុចស្នាក់ការសហគមន៍ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង។






