ថ្ងៃពុធ១១រោច ខែកត្តិក ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ2020 លោកនួន ពន្លឺ អនុប្រធានមន្ទីរ ទទួលបន្ទុកការងាររៀបចំដែនដី និងសំណង់ បានដឹកនាំក្រុមការងារចំពោះកិច្ចចូលរួមកិច្ចប្រជុំជាមួយរដ្ឋបាលស្រុកស្រែអំបិល រដ្ឋបាលឃុំស្រែអំបិល អាជ្ញាធរពាក់ព័ន្ធ ដើម្បីធ្វើការផ្ទៀងផ្ទាត់ និងធ្វើបច្ចុប្បន្នភាពផែនទីរដ្ឋបាល ហេដ្ឋារចនាសម្ព័ន្ធ ផែនទីប្រើប្រាស់ដី និងផែនទីតំបន់រសើបក្នុងឃុំស្រែអំបិល ស្រុកស្រែអំបិល ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកស្រែអំបិល ។