/ / /

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្រាបថ្វាយបង្គំ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា ឧត្តមទីប្រឹក្សាផ្ទាល់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះវិន័យធម៌អនុគណខណ្ឌច្បារអំពៅ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដល់ព្រះសង្ឃ វីរកងទ័ព កងកម្លាំង និងប្រជាជន នៅខេត្តកោះកុង

លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញក្រាបថ្វាយបង្គំ ព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា ឧត្តមទីប្រឹក្សាផ្ទាល់គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះវិន័យធម៌អនុគណខណ្ឌច្បារអំពៅ និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និងជូនព្រះរាជអំណោយ របស់សម្តេច ព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ដល់ព្រះសង្ឃ វីរកងទ័ព កងកម្លាំង និងប្រជាជន នៅខេត្តកោះកុង។

លោកជំទាវអភិបាលខេត្ត បានលើកឡើងថា ថ្ងៃនេះខ្ញុំព្រះករុណា នាងខ្ញុំពិតជាមានសេចក្តីជ្រះថ្លាប្រកបដោយសោមនស្សរីករាយ និងកិត្តិយសយ៉ាងខ្ពង់ខ្ពស់ ដោយបានចូលរួមជាគណៈអធិបតីក្នុង«ពិធីសំណេះសំណាល សួរសុខទុក្ខ ប្រគេន និង ជូនព្រះរាជអំណោយ របស់សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដល់ព្រះសង្ឃ វីរកងទ័ព កងកម្លាំង និងប្រជាជន នៅខេត្តកោះកុង» នាឱកាសដ៏វិសេសវិសាលនេះ។
ក្នុងនាមរដ្ឋបាលខេត្តកោះកុង កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ខ្ញុំព្រះករុណា នាងខ្ញុំសូមសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះព្រះវត្តមានព្រះសិរីសម្មតិវង្ស ទេព ផាន ព្រះរាជាគណៈថ្នាក់ត្រី សមាជិកថេរសភាព្រះពុទ្ធសាសនាកម្ពុជា ឧត្តមទីប្រឹក្សាផ្ទាល់ គណៈសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រះបាឡាត់គណរាជធានីភ្នំពេញ ព្រះវិន័យធម៌ អនុគណខណ្ឌច្បារអំពៅ ដែលជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុតសម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ដែលបាននិមន្តជាព្រះអធិបតី និងមានការនិមន្តចូលរួមជាគណៈអធិបតីពីរាជាគណៈ ព្រះមេគណ ព្រះថេរានុត្ថេរៈគ្រប់ ព្រះអង្គ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ វិញ រដ្ឋលេខាធិការ ក្រសួងការពារជាតិ និងលោកជំទាវ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយស ព្រមទាំងវីរកងទ័ព កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបាន និមន្ត និងអញ្ជើញចូលរួមយ៉ាងច្រើនកុះករ ក្នុងពិធីដ៏ថ្លៃថ្លានេះ។
ព្រះគណៈអធិបតី ជាទីសក្ការៈ! ព្រះរាជាគណៈ ព្រះមេគណ ព្រះមន្ត្រីសង្ឃ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ និងអង្គពិធីទាំងមូល ជាទីគោរពសក្ការៈ និងជាទីរាប់អាន ! ព្រះវត្តមានដ៏ឧត្តុង្គឧត្តម និងព្រះរាជហឫទ័យប្រកបដោយព្រះមេត្តាធម៌ ករុណាធម៌យ៉ាង ជ្រាលជ្រៅរបស់ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លឹមហេង សម្តេចព្រះ សង្ឃនាយក តាមរយៈការចាត់បញ្ជូនព្រះរាជតំណាង ឱ្យប្រគេន និងចែកនូវព្រះរាជអំណោយដ៏ថ្លៃថ្លានាពេលនេះ គឺជាការលើកទឹកចិត្តយ៉ាងធំធេង និងជាកាយវិការប្រកបដោយព្រហ្មវិហារធម៌ ចំពោះព្រះសង្ឃ វីរកងទ័ព កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដី សន្តិសុខ សណ្តាប់ធ្នាប់ ព្រមទាំងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ព្រំដែននៃខេត្តកោះកុង។
ស្មារតីសាមគ្គីភាពរវាងពុទ្ធចក្រ និងអាណាចក្រ តែងតែជាកម្លាំងចលករយ៉ាងសំខាន់ក្នុង ការទ្រទ្រង់សុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍសង្គមជាតិ។ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចតែងតែយកចិត្តទុក្ខដាក់ខ្ពស់ចំពោះសុខទុក្ខរបស់កងកម្លាំងយើងដែលកំពុងឈរជើង និងការរស់នៅ របស់ប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែនកម្ពុជា ថៃដែលរងផលប៉ះពាល់ដល់ការរស់នៅចិញ្ចឹម ជីវិតប្រចាំថ្ងៃ ។ កន្លងមករដ្ឋបាលខេត្ត បានទទួលស្វាគមន៍នូវសប្បុរសជនគ្រប់ទិសទី ដែលបាន ចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ព កងកម្លាំងប្រដាប់អាវុធ ដែលកំពុងឈរជើងការពារទឹកដី និងប្រជា ពលរដ្ឋជារឿយៗ។ ជាពិសេសថ្ងៃនេះសម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា បានប្រោសព្រះរាជទាននូវព្រះរាជអំណោយដ៏សន្ធឹកសន្ធាប់ដល់ព្រះសង្ឃ វីរកងទ័ព កងម្លាំង និងប្រជាជន ប្រមាណ ១ ២០០នាក់ ។ ទឹកព្រះទ័យដ៏ធំធេងនេះ ជាការរួមចំណែកដ៏បុរេសកម្មមួយ ជាមួយ រាជរដ្ឋាភិបាល ដើម្បីរក្សាបាននូវស្មារតីសាមគ្គីជាតិ ឯកភាពជាតិ ស្នេហាជាតិ មាតុភូមិ យ៉ាងរឹងមាំ បំផុតដែលមិនអាចបំបែកបាន។
ជាថ្មីម្តងទៀត ក្នុងនាមរដ្ឋបាលខេត្តកោះកុង ខ្ញុំព្រះករុណា នាងខ្ញុំសូមថ្លែងអំណរព្រះរាជគុណ ថ្វាយសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ ថ្លែងអំណរព្រះ គុណប្រគេនចំពោះប្រតិភូគណៈសង្ឃនាយក ដែលនិមន្តជាព្រះរាជតំណាងក្នុងឱកាសនេះ។ ខ្ញុំព្រះ ករុណា នាងខ្ញុំតំណាងឱ្យកងកម្លាំង និងប្រជាពលរដ្ឋទាំងអស់ក្នុងទីនេះ សូមថ្លែងអំណរព្រះគុណយ៉ាង ជ្រាលជ្រៅចំពោះការលះបង់ដ៏ធំធេងនេះ ខ្ញុំព្រះកុរណា នាងខ្ញុំមិនមានអ្វីតបស្នងសងព្រះរាជគុណូបការ គុណដ៏ថ្លៃថ្លានេះទេ មានតែការបួងសួងគុណព្រះរតនត្រៃ តាមថែរក្សាសម្តេច ព្រះមន្ត្រីសង្ឃ និង ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គទាំងអស់អង្គ សូមគង់ជាសុខក្នុងពុទ្ធសាសនាជាយូរអង្វែងតរៀងទៅ៕

ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    12/08/2026

    លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង តំណាងរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យការស្នើសូមសាងសង់អាគារទទួលបញ្ញើអីវ៉ាន់ ១កន្លែង របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង

  • ហេង គីមឆន/
    12/08/2026

    លោកឧត្តមសេនីយ៍ត្រី កិក ចំរើន ស្នងការរង ផែនការងារសន្តិសុខ តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ពន្ធ័ និងការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់

  • មន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង/
    12/08/2026

    សកម្មភាពផ្ដល់សេវាសារវន្ត ការពិគ្រោះជំងឺក្រៅ ការផ្ដល់ថ្នាំបង្ការ ការពិនិត្យផ្ទៃពោះ ការអប់រំពីជំងឺឆ្លង ជំងឺមិនឆ្លង និងការអប់រំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលសាធារណៈក្នុងខេត្តកោះកុង ដើម្បីបង្កើនការថែទាំសុខភាពបឋមដល់ប្រជាជន

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    កិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    លោក ភ្លួង សួង ប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ និងលោក ស្រេង សុខឡេង អនុប្រធានការិយាល័យសង្គមកិច្ច និងសុខមាលភាពសង្គមអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាពិនិត្យការងារប្រតិភូកម្មចុះបញ្ជីសិប្បកម្មមានហានិភ័យ

  • រដ្ឋបាលស្រុកថ្មបាំង/
    11/08/2026

    លោក ផល សុផាន់ណា អភិបាលរង នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពីផ្លូវថ្នល់ និងលិខិតបទដ្ឋានគតិយុទ្ធពាក់ព័ន្ធនិងការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់