លោក អ៊ុក សុតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង តំណាងរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារ ចុះពិនិត្យការស្នើសូមសាងសង់អាគារទទួលបញ្ញើអីវ៉ាន់ ១កន្លែង របស់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ខូអិលធីឌី មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ការចុះពិនិត្យគឺដើម្បីមើលការសាងសង់ត្រឹមត្រូវទៅតាមគំនូសប្លង់ដែលបានស្នើឬអត់? និងបានណែនាំបន្ថែមឱ្យក្រុមហ៊ុនជួយរៀបចំសណ្តាប់ធ្នាប់ចិញ្ចើមផ្លូវឱ្យបានល្អ និងមានសន្តិសុខ សម្រាប់ជួយរៀបចំផងដែរ។ ក្នុងនោះរដ្ឋបាលខេត្ត បានគាំទ្រលើការស្នើសូមច្បាប់ និងសូមសរសើរដល់ក្រុមហ៊ុន វីរៈ ប៊ុនថាំ អេចប្រេស ដែលបានគោរពច្បាប់ត្រឹមត្រូវ។
ថ្ងៃពុធ ១៤រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១២ ខែសីហាឆ្នាំ២០២៦


















