ឯកឧត្តម ថុង ណារុង ប្រធានក្រុមប្រឹក្សាខេត្តកោះកុង បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត ព្រមទាំងលោក លោកស្រីមន្ត្រីរាជការពាក់ព័ន្ធ។
របៀបវារៈ នៃកិច្ចប្រជុំ រួមមាន :
១-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី២៧ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
២-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាខេត្តកោះកុង
៣-របាយការណ៍ស្តីពីសកម្មភាពការងាររបស់គណៈអភិបាលខេត្តកោះកុង ប្រចាំខែកក្កដា ឆ្នាំ២០២៦
៤-សេចក្តីរាយការណ៍សង្ខេបអំពីលទ្ធផលការងារប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់ការិយាល័យប្រជាពលរដ្ឋខេត្តកោះកុង
៥-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ ស្តីពីការអនុវត្តការងាររបស់ រដ្ឋបាលខេត្តកោះកុង ប្រចាំខែកក្កដា ឆ្នាំ២០២៦
៧-ពិនិត្យ និងអនុម័តលើគម្រោងថវិកាឆ្នាំ២០២៧ របស់រដ្ឋបាលខេត្តកោះកុង
៧-បញ្ហាផ្សេងៗ…..។
ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦






















































































































































