កោះកុង ថ្ងៃអង្គារ ១៣រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមកិច្ចប្រជុំ និងផ្ដល់យោបល់លើសេចក្ដីព្រាង “គោលនយោបាយជាតិស្ដីពីសង្គមកិច្ច” ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អុល រ៉ូ រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅទីស្ដីការក្រសួង ស.អ.យ. បន្ទប់ប្រជុំ ១.០១ រាជធានីភ្នំពេញ ។






