លោកស្រីឧត្តមសេនីយ៍ត្រី ពេជ្រ ស្រីពី ស្នងការរង ផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន តំណាងលោកឧត្តមសេនីយ៍ទោ ស្នងការ អញ្ជើញចូលរួមពិធីប្រកាសដាក់ឱ្យអនុវត្តគោលការណ៍ណែនាំស្ដីពីបែបបទ និងនីតិវិធីនៃការកំណត់អត្តសញ្ញាណជនរងគ្រោះដោយអំពើជួញដូរមនុស្ស ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ។
ទីតាំង៖ នៅសាលប្រជុំអគារ S នៃទីស្ដីការក្រសួងមហាផ្ទៃ។
ថ្ងៃចន្ទ ១២រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦






