ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តកោះកុង លោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត ថ្នាក់ដឹកនាំ មន្ត្រីសម្របសម្រួលកម្មវិធីភ្នែក និងមន្ត្រីពាក់ព័ន្ធ បានអញ្ជើញទទួលស្វាគមន៍ សម្ដែងការគួរសម និងពិភាក្សាការងារសុខភាពភ្នែក ជាមួយប្រតិភូកម្មវិធីជាតិសុខភាពភ្នែក នៃក្រសួងសុខាភិបាល ដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យ ងី ម៉េង ប្រធានកម្មវិធីជាតិ សុខភាពភ្នែក និងសហការី សហការជាមួយ អង្គការដៃគូ ដែលអញ្ជើញចុះជួបពិភាក្សាអំពីការអភិវឌ្ឍ នៃការផ្តល់សេវាសុខភាពភ្នែក ដើម្បីវាយតម្លៃស្ថានភាព ជាក់ស្តែង ស្វែងយល់ពីបញ្ហាប្រឈម និងពង្រឹងគុណភាពសេវាសុខភាពភ្នែកឱ្យកាន់តែមានប្រសិទ្ធភាព។
Share on FacebookShare on X (Twitter)Share on LinkedinCopy LinkLink is Copied!