កោះកុង ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកោះកុង បានអញ្ជើញចូលរួមពិធីប្រគល់-ទទួលសម្ភារសប្បុរសធម៌ ពីក្រុមហ៊ុន ឆាយណាហ៊រទាន China Huadian Company ជូនដល់មជ្ឈមណ្ឌលថែទាំកុមារកំព្រារបស់រដ្ឋខេត្តកោះកុង ក្រោមអធិបតីភាព លោកជំទាវ ឈី វ៉ា អភិបាល នៃគណៈអភិបាលខេត្តកោះកុង ពិធីនេះប្រព្រឹត្តទៅនៅបរិវេណមជ្ឈមណ្ឌលថែទាំកុមារកំព្រារបស់រដ្ឋខេត្ត ។




































