កោះកុង ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៦ លោក គង់ សំរិទ្ធ ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្កោះកុង បានចាត់លោកស្រី ស៊ឹម សុខជា អនុប្រធានមន្ទីរ ចូលរួម «វេទិកាសន្ទនាជាមួយអង្គការសង្គមស៊ីវិលក្នុងមូលដ្ឋានខេត្តកោះកុង» ក្រោមអធិបតីភាព ឯកឧត្តម ប៉ៃ សំបូរ អគ្គលេខាធិការ នៃវេទិកាសម្ព័ន្ធសង្គមស៊ីវិល ទីស្តីការគណៈរដ្ឋមន្រ្តី និងលោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង វេទិកានេះប្រព្រឹត្តទៅនៅសាលមហោស្រពខេត្ត ។









