លោក ក្រូច បូរីសីហា អភិបាល នៃគណៈអភិបាលស្រុកបូទុមសាគរ បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំពិភាក្សាលើការពង្រឹង តួនាទី ភារកិច្ច និងរបៀបរបបការងារ នៅការិយាល័យច្រកចេញចូលតែមួយ។ មានការចូលរួមពី លោកអភិបាលរងស្រុក លោកនាយក នាយករង លោក លោកស្រី មន្ត្រីជួរមុខ ជួរក្រោយ ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលស្រុក។ នៅសាលប្រជុំ(ខ)សាលាស្រុកបូទុមសាគរ
ថ្ងៃព្រហស្បតិ៍ ៨រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទីព្រឹក










