/ / /

រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល

រដ្ឋបាលស្រុកស្រែអំបិល បានបើកកិច្ចប្រជុំ សាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តរបៀបវារ:ដូចខាងក្រោម៖

១,ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៤ របស់ក្រុមប្រឹក្សា ស្រុកស្រែអំបិល

២,ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់រដ្ឋបាលស្រុក ស្រែអំបិល

៣,ពិនិត្យ ពិភាក្សា និងអនុម័ត របាយការណ៍ស្តីពីការរៀបចំ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាស្រុកស្រែអំបិល អាណត្តិទី៤ ឆ្នាំ២០២៦

៤,ពិនិត្យ ពិភាក្សា និងអនុម័ត ការបែងចែកប្រាក់រង្វាន់លើកទឹកចិត្តសម្រាប់ឧបត្ថម្ភជូនមន្ត្រី បុគ្គលិក របស់រដ្ឋបាលស្រុក ប្រចាំខែមិថុនា ឆ្នាំ២០២៦

៥,ស្តាប់របាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការ ស្ត្រីនិងកុមារស្រុក(គ.ក.ស.ក)

៦,រដ្ឋបាលឃុំទាំង៦ រាយការណ៍អំពីវឌ្ឍនភាពការងារ បញ្ហាប្រឈម ប្រចាំខែកក្កដា ឆ្នាំ២០២៦ និងទិសដៅការងារបន្ត

៧,បញ្ហាផ្សេងៗ។

ក្រោមអធិបតីភាព លោក ម៉ាស់ សុជា ប្រធានក្រុមប្រឹក្សាស្រុក ដោយមានការចូលរួម

ពី លោក លោកស្រី សមាជិក សមាជិកាក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក លោកនាយករដ្ឋបាលសាលាស្រុក លោក លោកស្រី ប្រធានអនុប្រធានការិយាល័យអង្គភាពជុំវិញស្រុក លោកអធិការ នៃអធិការដ្ឋាននគរបាលស្រុក លោកមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុក សមាគមរាជសីហ៍សាខាខេត្តកោះកុង និងសមាគម សិស្ស និស្សិត បញ្ញាវន្ត័ក្មេងវត្ត ដែលប្រព្រឹត្តទៅនៅសាលប្រជុំសាលាស្រុកស្រែអំបិល។

……………………….

ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦

អត្ថបទផ្សេងទៀត

  • រដ្ឋបាលស្រុកស្រែអំបិល/
    04/08/2026

    លោក ជា ច័ន្ទកញ្ញា អភិបាល នៃគណៈអភិបាលស្រុកស្រែអំបិល លោក តេង នាវ នាយករងរដ្ឋបាលសាលាស្រុក និងលោកស្រី ជីប ស្រីទូច ប្រធានការិយាល័យផែនការនឹងគាំទ្រឃុំ បានអញ្ជើញចូលរួមពិធីប្រកាសផ្សព្វផ្សាយលទ្ធផលបឋមផលិតផលក្នុងស្រុកសរុប(GDP) ខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    04/08/2026

    លោក សៀង ថន មេឃុំថ្មដូនពៅ បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង

  • រដ្ឋបាលស្រុកថ្មបាំង/
    04/08/2026

    លោក ម៉ែន វិបុល ជំទប់ទី២ ឃុំជីផាត បានអញ្ជើញចូលរួមកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៤ របស់ក្រុមប្រឹក្សាស្រុកថ្មបាំង ស្ថិតក្រោមអធិបតីភាពលោកស្រី អុល បញ្ញា ប្រធានក្រុមប្រឹក្សាស្រុកថ្មបាំង នៅសាលប្រជុំសាលាស្រុកថ្មបាំង ។

  • ហេង គីមឆន/
    04/08/2026

    តារាងសេវាកម្មស្នាក់នៅ សម្រាប់សិស្ស ក្នុងអំឡុងពេលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៦

  • ហេង គីមឆន/
    04/08/2026

    លោក សៅ សុគន្ធវារី ប្រធានការិយាល័យ និងមន្ត្រី​ផ្នែកទាំងពីរនៃការិយាល័យប្រជាពលរដ្ឋខេត្ត បានអញ្ជើញបើកវគ្គផ្សព្វផ្សាយ ស្តីពីរចនាសម្ព័ន្ធ តួនាទី ភារកិច្ច សមត្ថកិច្ច ​សិទ្ធិអំណាចរបស់​ការិយា​ល័យ​ប្រជា​ពល​រដ្ឋ​​ខេត្ត និង​ការប្រើប្រាស់កម្មវិធីទូរស័ព្ទដៃ” មតិយើង “

  • មន្ទីរធម្មការ និងសាសនា/
    04/08/2026

    លោក​ កង​ កុសល​ ប្រធានការិយាល័យពុទ្ធិកសិក្សានិងបណ្ណាល័យនៃមន្ទីរធម្មការនិងសាសនាខេត្តកោះកុង​ តំណាងលោក​ គង់​ ចន្ទថុល្ល​ ប្រធានមន្ទីរស្តីទី​ បានចូលរួម ក្នុងពិធីប្រកាសផ្សព្វផ្សាយលទ្ធផលគណនេយ្យជាតិឆ្នាំ២០២៥